អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការស្តង់ធនាគារ ព្រីនស៍ កំពុងដំណើរការនៅបុរី ប៉េង ហួត បឹងស្នោរ ដើម្បីផ្សព្វផ្សាយពីសេវាបង់ផ្តាច់ឥណទានគេហដ្ឋាន!
26, Mar 2022 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
[ភ្នំពេញ ថ្ងៃទី26 ខែមីនា ឆ្នាំ2022] នៅចុងសប្តាហ៍នេះ ធនាគារ ព្រីនស៍ បានរៀបចំយុទ្ធនាការស្តង់ធនាគារ ព្រីនស៍ នៅភីអេច យូរ៉ូ ផាក បុរី ប៉េង ហួត គម្រោងហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោរ) ដោយមានការចូលរួមយ៉ាងកុះករពីអតិថិជនដែលរស់នៅក្នុងបុរី និងអតិថិជនដែលនាំបុត្រាបុត្រីមកលំហែអារម្មណ៍នៅសួនភីអេច យូរ៉ូ ផាក។
 
យុទ្ធនាការនេះ មានការផ្តល់ជូនពិសេស និងកាដូអនុស្សាវរីយ៍ជាច្រើនដូចជា មួក អាវភ្លៀង ថង់អ៊ីកូ ព្រមទាំងកម្មវិធីសប្បាយៗសម្រាប់អតិថិជនដូចជា បើកគណនី ឬដាក់ប្រាក់បញ្ញើជាមួយធនាគារ ព្រីនស៍ មានឱកាសចូលចាប់ប្រាក់ដោយសេរីក្នុងទូម៉ាស៊ីនលាភសំណាង ការភ្លក់ស្រាក្រហមដ៏ឈ្ញុញឆ្ងាញ់ ទីកន្លែងក្មេងលេងសម្រាប់បុត្រាបុត្រី និងទទួលបានសេវាពិគ្រោះលើប្រាក់បញ្ញើ និងឥណទានផ្សេងៗ ជាពិសេសឥណទានបង់ផ្តាច់គេហដ្ឋាន ដែលធនាគារ ព្រីនស៍ កំពុងមានការផ្តល់ជូនអត្រាការប្រាក់ពិសេសទាបបំផុតត្រឹមតែ 6.68%ក្នុងមួយឆ្នាំ ទទួលបានទំហំឥណទានរហូតដល់85%នៃតម្លៃទ្រព្យធានា និងការមិនគិតថ្លៃលើសេវាអនុម័តឥណទាន។ យុទ្ធនាការដ៏ពិសេសនេះ នឹងនៅបន្តដល់ថ្ងៃអាទិត្យ ទី27  ខែមីនា ឆ្នាំ2022 ពីម៉ោង10:00 ព្រឹក ដល់ម៉ោង07:00 យប់។
 
គួរបញ្ជាក់ផងដែរ នេះជាលើកទីមួយហើយដែលធនាគារ ព្រីនស៍ បានចុះរៀបចំយុទ្ធនាការដោយផ្ទាល់ជាមួយខាងបុរី ហើយទៅថ្ងៃអនាគត យើងនឹងមានយុទ្ធនាការពិសេសៗបែបនេះជាមួយបុរីជាច្រើនទៀត ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ការប្រឹក្សាកាន់តែមានប្រសិទ្ធភាពសម្រាប់ម្ចាស់គេហដ្ឋានគ្រប់រូប។
 
នៅធនាគារ ព្រីនស៍ យើងខ្ញុំខិតខំប្រឹងប្រែង ដើម្បីអនាគត និងភាពងាយស្រួលរបស់អ្នក។ សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 សម្រាប់ព័ត៌មានលម្អិតពីផលិតផល និងសេវាកម្ម។
 
អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន32 និងទីតាំងអេធីអឹមចំនួន76 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។








(អត្ថបទពាណិជ្ជកម្ម)


Tag:
 Prince Bank
© រក្សាសិទ្ធិដោយ thmeythmey.com