អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង ជាមួយការផ្ដល់ប្រូម៉ូសិនពិសេស
28, Mar 2022 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
នាថ្ងៃទី២៨ មីនា ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈផ្លូវការទាំង២ដួងគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលនឹងបន្តកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈ និងកញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈសម្រាប់ជីប ម៉ុង​ លែន ខុនដូ។ ស្របនឹងការស្វាគមន៍វត្តមានទូតសុច្ឆន្ទៈទាំង២មកក្នុងគ្រួសារ ជីប ម៉ុង លែន ក្រុមហ៊ុនក៏បានប្រកាសនូវការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនផងដែរ។ 
 
លោក តេង កុយ ទ្រី ប្រធានជាន់ខ្ពស់ផ្នែកលក់ ក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា ដោយមើលឃើញពីទេពកោសល្យនិងការចូលចិត្តស្រលាញ់ពីសំណាក់មហាជន ការជ្រើសរើស អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា ស៊ីន យូប៊ីន ជាទូតតំណាងសុច្ឆន្ទៈក្រុមហ៊ុន ជីប ម៉ុង លែន គឺជាជម្រើសដ៏ស័ក្តិសម។ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានបន្តបំពេញភារកិច្ចជាទូតសុច្ឆន្ទៈនេះរយៈពេល២ឆ្នាំទៅមុខទៀត។ ស្របជាមួយគ្នានេះ កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហាញក្តីរំភើប ដែលត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈសម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​ដ៏ប្រណីត និងបានត្រៀមខ្លួនជាស្រេចក្នុងការផ្សព្វផ្សាយនិងចូលរួមសកម្មភាពនានារបស់ជីប ម៉ុង លែន។


















 
អ្វីដែលពិសេសនោះ ដើម្បីចូលរួមអបអរសាទរវត្តមានរបស់ទូតសុឆន្ទៈទាំងពីរដួង ជីប ម៉ុង លែន មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនទាំងអស់រួមមាន៖


 
- បង់រំលស់ដោយឥតការប្រាក់រហូតដល់១៥ខែ សម្រាប់គ្រប់ប្រភេទផ្ទះ ទាំងអស់របស់ ជីប ម៉ុង លែន (លើកលែង ផាក លែន ខុនដូ ធីខេ)។
- សម្រាប់ ផាក លែន ខុនដូ ធីខេ អតិថិជនបន្តបង់ឥតគិតការប្រាក់រហូតដល់៣៦ខែ ត្រឹមតែ$400ជាងតែប៉ុណ្ណោះក្នុងមួយខែ។
 


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 061 997 888 ឬតាមដានទំព័រហ្វេកប៊ុក ជីប ម៉ុង លែន www.facebook.com/chipmongland

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com