អត្ថបទពាណិជ្ជកម្ម
ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ ៣ពាន់ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី៩
31, Mar 2022 , 3:55 pm        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន ៣ ពាន់ដុល្លារ ដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួន ក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។
 
កម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គម ដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន១៧ ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗ នៃទេពកោសល្យអាជីវកម្មសង្គម។ 


 
ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវនេះ ដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេង ចំនួន២២៤នាក់ ក្នុងការអភិវឌ្ឍន៍ និងចាប់ផ្តើមអាជីវកម្មសង្គម ដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៨ ថវិកាចំនួនជាង២៧ ពាន់ដុល្លារអាម៉េរិក ត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជ័យលាភី ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។
 



ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន ៦ ផ្សេងទៀត ដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៩ ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន១៧ នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយ ដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។
 
ក្នុងអំឡុងពេល៣ខែ ក្រុមទាំង៧ បានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះ ទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរ ដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធីផ្សាយផ្ទាល់លើ Smart for Cambodia ដំណោះស្រាយត្រូវបានបង្ហាញដល់ចៅក្រម នៃគណៈវិនិច្ឆ័យ ដែលមានលោក ព្រំ ហួត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រងSaddha  លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។ 


 
អ៊ឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា៖ «យើងពិតជារំភើបក្តុកក្ដួលជាមួយនិងសមិទ្ធផលដែលសម្រេចបាន ដោយត្រូវបានជ្រើសរើសជាជ័យលាភីកម្មវិធី SmartSpark ជំនាន់ទី៩។  យើងទទួលបានបទពិសោធន៍ទាក់ទងនឹងយុទ្ធសាស្ត្រអាជីវកម្មថ្មី របៀបធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងពីអ្នកណែនាំ (mentor) ដែលជាអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។ បន្ទាប់ពីជ័យជម្នះនេះ គម្រោងនាពេលខាងមុខរបស់យើង គឺរៀបចំសិក្ខាសាលា និងយុទ្ធនាការបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទីផ្សារ ឲ្យកាន់តែច្រើន ខណៈពេលដែលកំពុងបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់យើង ដើម្បីនាំយកកម្មវិធីនេះទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ។»
 
លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  មានប្រសាសន៍ថា៖       «ចៅក្រមទាំងអស់ ពិតជាស្ងើចសរសើរ ចំពោះភាពច្នៃប្រឌិត ការងារជាក្រុម និងភាពក្លាហានរបស់ក្រុមនីមួយៗ ក្នុងការបង្ហាញដំណោះស្រាយរបស់ពួកគេ។ ក្រុមមួយចំនួន បានផ្តល់ដំណោះស្រាយយ៉ាងល្អ ចំពោះបញ្ហាអាជីវកម្មជាក់ស្ដែង ខណៈដែលក្រុមខ្លះបង្ហាញដំណោះស្រាយដែលអាចសម្រេចបាន ចំពោះទីផ្សារផ្ទាល់។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា បន្តរចនាគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នា ឲ្យកាន់តែច្បាស់ បន្តធ្វើការលើដំណោះស្រាយ ហើយកុំបោះបង់! ពិភពលោកត្រូវការដំណោះស្រាយ ដែលមានឥទ្ធិពលរបស់អ្នកទាំងអស់គ្នា។»


 
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការបានឃើញលទ្ធផលពីវគ្គផ្តាច់ព្រ័ត្រ នៃរដូវកាលដ៏ជោគជ័យមួយទៀតរបស់កម្មវិធី SmartSpark គឺពិតជាអស្ចារ្យណាស់។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ យើងបានឃើញសមិទ្ធផលដ៏អស្ចារ្យ របស់សហគ្រិនដែលបានផុសចេញពីកម្មវិធីនេះ។ កម្មវិធីនេះ គួរជាទីលើកទឹកចិត្តយ៉ាងខ្លាំង ដែលឃើញការបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពជាសហគ្រិន ប្រកបដោយភាពច្នៃប្រឌិតកើតឡើង ហើយយើងដឹងច្បាស់ថាបុគ្គលទាំងអស់នេះដែលបំផុសគំនិតទាំងនេះ នឹងក្លាយជាអ្នកត្រួត្រាយក្នុងវិស័យដ៏អស្ចារ្យនេះ នៅកម្ពុជា។ ខណៈពេលដែលកម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគលើសហគ្រិនក្នុងស្រុក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់មូលនិធិនានា ដែលយើងមាន។»
ក្រុមទាំង៧ នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លិបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រ ដូចជាការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំ នៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។
 



ក្រុមចំនួន ៦ ទៀតមាន៖
 
 
KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្កើតឡើងដើម្បីសម្រួលដល់ម៉ាក់ប៉ាទាំងឡាយ ដែលមានបំណងសន្សំថវិកា និងស្វែងរកអីវ៉ាន់កូនៗ ដែលឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។ 
Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាប្លាស្ទិក និងសម្ភារមិនអាចប្រើប្រាស់បានតទៅទៀត ដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។
Krodas Chnai គឺជាគម្រោងដែលបង្កើតឡើង ដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មី ជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។
MeaKea គឺជាកម្មវិធីទូរស័ព្ទចល័ត ដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេ លឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។
Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រ នៅក្នុងទីតាំងអប់រំក្នុងស្រុក។
ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។
 
រង់ចាំឱកាសដ៏រំភើបបន្ថែមទៀត ដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom Penh ឬ Smart for Cambodia៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com