អត្ថបទពាណិជ្ជកម្ម
New SCOOPY ជំនាន់ថ្មី ទាំង២ស៊េរី ដែលអតិថិជនបានទន្ទឹងរង់ចាំបានដាក់លក់ជាផ្លូវការហើយ
01, Apr 2022 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន អិន ស៊ី អិច  ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ។ ផលិតផលទាំងនោះ មានដូចជា ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។ 
  
ដោយមានការទន្ទឹងរង់ចាំ ពីសំណាក់អតិថិជនជាច្រើន នៅទូទាំងប្រទេស និងដើម្បីឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបានចេញលក់ ជាផ្លូវការ ម៉ូតូម៉ាក  Honda New SCOOPY ស៊េរីថ្មី  ក្រោមគំនិតច្នៃប្រឌិត THE FASHIONOLOGY  ដែលបង្ហាញពីភាពស៊ីវិល័យ បែបទំនើប ស័ក្តិសមឥតខ្ចោះ សម្រាប់ យុវវ័យ ក្នុងយុគសម័យថ្មីនេះ ហើយរចនាដ៏ពិសេស សម្រាប់តែព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះ។
 

 
សម្រាប់ New SCOOPY ជំនាន់ថ្មី ទាំង២ ស៊េរី យើងបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេ  ម៉ាស៊ីនបំពាក់ eSP ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ តួត្រូវបានអភិវឌ្ឍ ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
 

 
បើគិតដល់ភាពឡូយឆាយឥតទាស់នោះ ប្រាកដជាធ្វើឲ្យយើងគិតដល់ New Honda SCOOPY ស៊េរី Prestige ចង្កៀងមុខ រចនារាងជារង្វង់បំពាក់ LED ជំនាន់ថ្មី ភ្លឺច្បាស់ ផ្នែកខាងមុខនិងចំហៀង រំលេចដោយតែមថ្មី បង្កើតឡើងដោយសរសៃឆ្នូតពណ៌មាស បង្ហាញពីភាពប្រណិត កាន់ទាក់ទាញ ប្រកដោយកិត្យានុភាព
 

 
កាន់តែរំជួលចិត្តជាមួយ New SCOOPY ស៊េរី CLUB12! បង្កើនភាពជឿជាក់របស់អ្នក បង្ហាញនូវស្ទាយដ៏លេចធ្លោ បែប UNIQUE  ជាមួយនឹង បច្ចេកវិទ្យាទំនើបលើសគេ ដែលយុវវ័យក្នុងយុគសម័យថ្មី ប្រាថ្នាចង់បាន។ តែមថ្មី! រចនាបែបទំនើបទាន់សម័យ ដោយមាននិមិត្តសញ្ញា CXII ដោយផ្នែកកណ្តាលរចនាបែបប៊ូតុង ជាមួយផ្ទៃពណ៌ខៀវ  រំលេចជាមួយ Graphic QR CODE ដែលបង្ហាញពីការឆ្ពោះទៅកាន់យុគសម័យ បច្ចេកវិទ្យា បន្ថែមជាមួយ Smart Key  USB Socket ស័ក្តិសមឥតខ្ចោះ ជាមួយយុវវ័យសម័យ Digital 
 

 
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដា ទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះតទៅ៕
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ :
 
 (អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com