អត្ថបទពាណិជ្ជកម្ម
អស់កង្វល់ ទូរស័ព្ទអស់លុយ សេវាអ៊ីនធើណែតខ្សោយ អត់ Wifiក៏អាចប្រើអេស៊ីលីដាម៉ូបាលបានដែរ
01, Apr 2022 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
អតិថិជនរបស់ធនាគារអេស៊ីលីដានឹងមិនខ្វល់ខ្វាយរឿងមាន ឬគ្មានសេវាអ៊ីនធឺណិត Wifi ឬទូរស័ព្ទអស់លុយ ក៏អាចប្រើប្រាស់អេស៊ីលីដាម៉ូបាលបានដែរ  ព្រោះថាជាមួយបច្ចេកវិទ្យា ដ៏ទំនើបរបស់ធនាគារអេស៊ីលីដា អតិថិជនអាចប្រើប្រាស់នូវអេស៊ីលីដាម៉ូបាលបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទោះបីគ្មានសេវាអ៊ីនធឺណិតក្នុងការប្រើប្រាស់នូវសេវាធនាគារផ្សេងៗបានយ៉ាងងាយស្រួល។
 
លោក  ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ  លោកអ្នកនឹងកាន់តែសប្បាយរីករាយជាមួយការប្រើប្រាស់នូវប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដាម៉ូបាលគឺអេស៊ីលីដាម៉ូបាលដោយមិនចាំបាច់ខ្វល់ខ្វាយរឿងមាន ឬគ្មានសេវាអ៊ីនធឺណិត ឬក៏ទូរស័ព្ទអស់លុយ ក៏អាចធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ប្រភេទលើអេស៊ីលីដាម៉ូបាលបានដែរ។
 
លោកបានថ្លែងយ៉ាងដូច្នេះថា៖ "លោកអ្នកអាចទូទាត់តាម QR Code, ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ឬធ្វើ ប្រតិបត្តិការផ្សេងៗលើអេស៊ីលីដាម៉ូបាលបានតាមតម្រូវការ ទោះបីទូរស័ព្ទរបស់លោកអ្នកគ្មាន សេវាអ៊ីនធើណែតក៏ដោយ"។
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោកអ្នកអាចប្រើប្រាស់បានត្រឹមតែប្រព័ន្ធទូរស័ព្ទ Smart តែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធទូរស័ព្ទផ្សេងៗទៀតនឹងដាក់ឲ្យ​ដំណើការនាពេលបន្ទាប់ឆាប់ៗនេះ៕



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com