FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ចាប់ឆ្នោតរើសពូល World Cup៖ ម្ចាស់ការពារជើងឯកបារាំងនៅពូល D ជាមួយដាណឺម៉ាក ទុយនីស៊ី…
02, Apr 2022 , 8:01 am        
រូបភាព

ក្រុមការពារតំណែងជើងឯក FIFA World Cup បារាំងនឹងត្រូវជួបដាណឺម៉ាក ទុយនេស៊ី និងក្រុមត្រូវលេង play-off មួយទៀតក្នុងពូល D ខណៈការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២។ ម្ចាស់ផ្ទះកាតា ត្រូវស្វាគមន៍អេក្វាទ័រ សេណេហ្គាល់ និងហូឡង់នៅពូល A ក្រោយការចាប់ឆ្នោតនៅយប់ថ្ងៃទី១ ខែមេសា។



កាណាដា ដែលើបបង្ហាញខ្លួននៅ World Cup លើកដំបូងក្រោយអាក់ខាន៣៦ឆ្នាំពោលតាំងពីព្រឹត្តិការណ៍ឆ្នាំ១៩៨៦ ស្ថិតនៅពូល F ជាមួយក្រុមខ្លាំងបែលហ្ស៊ិក ម៉ារ៉ុក និងក្រូអាស៊ី។
សហរដ្ឋអាម៉េរិក នឹងត្រូវជួបជាមួយអង់គ្លេស អ៊ីរ៉ង់ និងក្រុមត្រូវជម្រុះ play-off ផ្តាច់ព្រ័ត្រតំបន់អឺរ៉ុបនៅពូល B ស្របពេលអេស្ប៉ាញ នឹងត្រូវប្រជែងជាមួយអាល្លឺម៉ង់ ជប៉ុន និងក្រុមត្រូវលេង play-off ក្នុងពូល E។


ប្រេស៊ីល ដែលបានកៅអីទៅកាតាដោយស្វ័យប្រវត្តិមុនគេក្នុងការប្រកួតជម្រុះតាមតំបន់ ចាប់ឆ្នោតប៉ះក្រុមស៊ែប៊ី ស្វ៊ីស និងកាម៉េរូននៅពូល G។ អាហ្សង់ទីនស្ថិតនៅពូល H ជាមួយអារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក និងប៉ូឡូង។

ព័រទុយហ្កាល់ ដែលបញ្ចប់ក្តីស្រមៃរបស់ម៉ាសេដ្វានខាងជើងក្នុងការឈានទៅបង្ហាញមុខនៅ World Cup លើកដំបូង ត្រូវជួបហ្គាណា អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង។

    ពូល A: កាតា, អេក្វាទ័រ, សេណេហ្គាល់, ហូឡង់
    ពូល B: អង់គ្លេស, អ៊ីរ៉ង់, អាម៉េរិក, វែលិ៍/ស្កុតឡែន/អ៊ុយក្រែន
    ពូល C: អាហ្សង់ទីន, អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ
    ពូល D: បារាំង, អេមីរ៉ាតអារ៉ាប់រួម/អូស្ត្រាលី/ប៉េរូ, ដាណឺម៉ាក, ទុយនេស៊ី
    ពូល E: អេស្ប៉ាញ, កូស្តារីកា/នូវែលសេឡង់, អាល្លឺម៉ង់, ជប៉ុន
    ពូល F: បែលហ្ស៊ិក, កាណាដា, ម៉ារ៉ុក, ក្រូអាស៊ី
    ពូល G: ប្រេស៊ីល, ស៊ែប៊ី, ស្វ៊ីស, កាម៉េរ៉ូន
    ពូល H: ព័រទុយហ្កាល់, ហ្គាណា, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង៕



© រក្សាសិទ្ធិដោយ thmeythmey.com