ជាតិ
អាជ្ញាធរសៀមរាប មមាញឹករៀបចំលម្អក្រុង ស្វាគមន៍ទេសចរនាបុណ្យចូលឆ្នាំខ្មែរ
02, Apr 2022 , 10:39 am        
រូបភាព
សៀមរាប៖ បរិវេណតាមមាត់ស្ទឹងសៀមរាប ជាទីតាំងដែលហាក់មមាញឹកខ្លាំងក្នុងការរៀបចំ លម្អសោភ័ណភាពនានា សម្រាប់កម្មវិធីនាឱកាសចូលឆ្នាំខាងមុខនេះ។ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំសង្រ្កាន្តសៀមរាប នៅតំបន់ស្ទឹងសៀមរាបនេះ ដោយមានកម្មវិធីកម្សាន្ត និងសិល្បៈចម្រុះផង។
 
ក្រុមការងារក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មានភាពមមាញឹក រៀបចំសោភ័ណភាព ដោយមានការរៀបចំភ្លើងបំភ្លឺតាមស្ពាន ឆាកតន្រ្តី ឆាករាំសិល្បៈ ទូកខ្នាតតូច ផែមាត់ទឹក។ល។ ត្រៀមសម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្តសៀមរាប។ អភិបាលខេត្តសៀមរាប ប្រកាសថា សង្រ្កាន្តសៀមរាប ឆ្នាំ២០២២ នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់១៦ ខែមេសា នៅបរិវេណមាត់ស្ទឹងសៀមរាប និងកម្មវិធីសិល្បៈ នៅតំបន់ប្រាសាទចៅសាយទេវតា ​និងប្រាសាទធម្មនន្ទ ក្នុងរមណីយដ្ឋានអង្គរ។ 
 
សោភ័ណភាព អនាម័យក្នុងក្រុង ពិសេសតាមបណ្ដោយផ្លូវ៣៨ខ្សែ ក៏ត្រូវបានពង្រឹងផងដែរ។ លោក ទៀ សីហា បានអំពាវនាវឱ្យពលរដ្ឋតាមបណ្ដោយផ្លូវ ចូលរួមជាមួយអាជ្ញាធរ ដើម្បីភាពស្អាតរបស់ខេត្តទាំងអស់គ្នា។ ការរៀបចំនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាល នឹងរៀបចំពិធីសម្ពោធផ្លូវ៣៨ខ្សែ នាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។
 
សូមទស្សនា ទិដ្ឋភាពនៃការរៀបចំលម្អ សោភ័ណភាពក្រុងសៀមរាប មុន​បុណ្យចូលឆ្នាំខ្មែរដូចតទៅ​៖























© រក្សាសិទ្ធិដោយ thmeythmey.com