ជាតិ
កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ការបោះតង់
02, Apr 2022 , 2:39 pm        
រូបភាព
កោះខ្យង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងក្នុងភូមិ ខ្សាច់​ ក្រហម ឃុំជីខក្រោម ចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិល ខេត្តកោះកុង។ កោះ​ខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត។ ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។


 
ដើម្បីទៅដល់កោះខ្យង​ ​អ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ១គីឡូ ម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ និង ជម្រើស​មួយ​ទៀត គឺការធ្វើដំណើរតាមទូក ចេញពីផ្ទះប្រជាសហគមន៍។ 
 
ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរ ក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះ​នៅក្នុងសហគមន៍បានផងដែរ៕









































Tag:
 ទេសចរណ៍
  កោះខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com