ជាតិ
ទេសចរក្មេងចាស់ បន្តមកទស្សនាប្រាសាទអង្គរ ទោះបីមានភ្លៀងធ្លាក់សស្រឹប
02, Apr 2022 , 6:35 pm        
រូបភាព
ដោយ៖ ឈន សុផាត 
 
សៀមរាប៖ តាំងពីព្រលឹម ដល់ល្ងាចថ្ងៃទី២ មេសានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់សស្រឹប។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរ ក៏នៅតែបន្តចូលទស្សនាប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ ដោយពុំខ្វល់ពីអាកាសធាតុឡើយ។ អ្នកខ្លះមានបាំងឆ័ត្រ និងខ្លះទៀតក៏ពាក់អាវភ្លៀវជាដើម។ កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រោយរដ្ឋបាលខេត្តប្រកាសរៀបចំសង្រ្កាន្តសៀមរាប ទេសចរក្មេង-ចាស់ជាច្រើន បាននាំគ្នាមកកម្សាន្តខេត្តវប្បធម៌មួយ ហើយភ្ញៀវដែលមកភាគច្រើនពុំរំលងការចូលទស្សនាប្រាសាទអង្ករឡើយ។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖
























 

Tag:
 អង្គរ
 ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com