កីឡាអន្តរជាតិ
អន្តរជាតិ
កាសែតអាល្លឺម៉ង់ Der Spiegel ចោទ EPL ដែលស៊ើបអង្កេតក្លិប Man City ច្បោលៗ៣ឆ្នាំ
08, Apr 2022 , 3:17 pm        
រូបភាព
កាសែតអាល្លឺម៉ង់ Der Spiegel បើកកកាយលើការស៊ើបអង្កេតជុំវិញការបំពានច្បាប់ដ៏ធំរបស់ក្លិប Manchester City ក្នុងរយៈពេល៣ឆ្នាំ។ ការស៊ើបអង្កេតបង្ហាញពីការបង់ប្រាក់ខុសច្បាប់ លើកីឡាករមិនទាន់គ្រប់អាយុ កិច្ចព្រមព្រៀងឧបត្ថម្ភធំ និងលាក់បាំងការទូទាត់ប្រាក់ខែ ដល់អតីតអ្នកចាត់ការក្រុមមេឃខៀវ។


កាសែត Der Spiegel បានបោះពុម្ពផ្សាយអំពីការស៊ើបអង្កេតរបស់ស្ថាប័ន Premier League លើក្លិប Man City អស់រយៈពេល៣ឆ្នាំ តែមិនទទួលបានផ្លែផ្កា។ Der Spiegel ថែមទាំងចោទថា Premier League ស៊ើបព័ត៌មានក្លិបក្នុងក្របខណ្ឌខ្លួនច្បោលៗប៉ុណ្ណោះ ក្នុងរយៈពេល៣ឆ្នាំមកនេះ។
 
ក្រោយមកកាសែតអាល្លឺម៉ង់មួយនេះ បានបើកការស៊ើបអង្កេត​ដោយផ្ទាល់ ​ដោយ​សហការ​ជាមួយ​បណ្តាញ​សារព័ត៌មាន​​ស៊ើបអង្កេត​អឺរ៉ុប (EIC) ហើយក៏បានចេញផ្សាយព័ត៌មានលម្អិតអំពីការងារនេះ។
 
ក្រោយស៊ើបអង្កេត Der Spiegel បានបង្ហាញព័ត៌មានលម្អិតដោយរកឃើញថា ក្លិបម្ចាស់ការពារតំណែងជើងឯកលីគកំពូលអង់គ្លេសល្មើសច្បាប់៣ករណី ក្នុងនោះល្មើសបម្រាបច្បាប់ហិរញ្ញវត្ថុ (FFT) លើកីឡាករវ័យក្មេង ឧបត្ថម្ភផ្សាយពាណិជ្ជកម្ម និងការទទូទាត់ប្រាក់ខែ។
 
​​Der Spiegel រកឃើញថា Man City បានដាក់សម្ពាធលើកីឡាករមិនទាន់គ្រប់អាយុ ឱ្យចុះកិច្ចសន្យាជាមួយខ្លួន តាមរយៈការទូទាត់ប្រាក់ដោយបំពានច្បាប់។ អ្នកឧបត្ថម្ភក្លិបនៅ Abu Dhabi ត្រូវបានចោទប្រកាន់ថា បានទូទាត់ប្រាក់ពាណិជកម្មមួយចំនួន ទៅកាន់ក្លិបដោយខ្លួនឯង ហើយប្រាក់នៅសល់ត្រូវបានរាយការណ៍ថា បានគិតគូជាមួយម្ចាស់ក្លិបលោក Sheikh Mansour bin Zayed Al Nahyan ជាសមាជិកគ្រួសារ ដែលគ្រប់គ្រងនៅ Abu Dhabi ផង។
 
ជុំវិញការចុះផ្សាយរបស់ Der Spiegel ទាំងស្ថាប័ន Premier League និង Manchester City បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ក្រោយពេលកាសែត BBC ទាក់ទងដោយសុំព័ត៌មាន។
 
Man City ធ្លាប់ត្រូវបានចោទប្រកាន់ជុំវិញការល្មើសច្បាប់ FFT ម្តងរួចមកហើយ ខណៈអង់គ្លេសមួយនេះ ចាត់ទុកការចោទនេះជាការបង្ខូចឈ្មោះក្លិបប៉ុណ្ណោះ៕
 

Tag:
 Der Spiegel Manchester City
  Financial Fair Play
© រក្សាសិទ្ធិដោយ thmeythmey.com