COVID-19
ជាតិ
សុខភាព
អ្នកនៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ អាចពាក់ ឬមិនពាក់ម៉ាស់ តាមចិត្តខ្លួន សម្តេច ហ៊ុន សែន
× ប្រជាពលរដ្ឋក្នុងខេត្តចំនួន៤ គឺមិនតម្រូវពាក់ម៉ាស់ទៀតនោះទេ ប៉ុន្តែទុកលទ្ធភាពឱ្យប្រជាជនសម្រេចចិត្តដោយខ្លួនឯង ថាតើគួរពាក់ម៉ាស់ ឬមិនគួរពាក់ម៉ាស់។ សម្តេច ហ៊ុន សែន បានប្រកាសបែបនេះ នាយប់ថ្ងៃទី១០មេសា។
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន លែងតម្រូវឱ្យពលរដ្ឋនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ពាក់ម៉ាស់ទៀតឡើយ។ សម្តេច មានប្រសាសន៍ថា ៖«ការធ្វើដូច្នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង មានការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឱ្យពាក់ម៉ាស់ ឬក៏មិនពាក់ម៉ាស់នោះទេ គឺទុកឱ្យពលរដ្ឋជ្រើសរើសខ្លួនឯង»។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលដំណើរចេញពីខេត្តទាំង៤ខាងលើទៅកាន់ខេត្តផ្សេងៗទៀត គឺត្រូវតែពាក់ម៉ាស់ ប៉ុន្តែអ្នកដែលមកពីខេត្តផ្សេងចូលក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ គឺអាចសម្រេចចិត្តបានដោយខ្លួនឯងផងដែរ ថាគួរពាក់ឬមិនពាក់ម៉ាស់។
សម្តេច បន្តបានសង្កត់ធ្ងន់ដូច្នេះ៖«ពលរដ្ឋក្រោយការចាកចេញពីខេត្តទាំង៤នេះ គឺត្រូវតែពាក់ម៉ាស់ជាកាតព្វកិច្ចដែលស្ថិតនៅក្នុងវិធានការសុខាភិបាល៣ការពារ និង៣កុំ»៕
Tag:
COVID-19
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com