អត្ថបទពាណិជ្ជកម្ម
អ៊ីយ៉ា! ស្មាតហ្វូនស៊េរីថ្មីតម្លៃក្រោម $400 បង្កប់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope អាចថតស្លាបពីងពាង មេអំបៅ ឬសម្ភារផ្សេងៗ លើសពីភ្នែកមើលឃើញ
13, Apr 2022 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
អ្វីទៅជាកាមេរ៉ា Microscope អាចហ្សូមពង្រីកដល់ 30 ដង លើសពីភ្នែកមើលឃើញ? ទាំងនេះ គឺមានតែស្មាតហ្វូនស៊េរីថ្មីតម្លៃក្រោម $400 តែមួយគត់ នឹងផ្តល់ចម្លើយសម្រាប់អ្នក ក្រៅពី «អ្នកជំនាញ Portrait» OPPO Reno7 តម្លៃ $369 ក៏បានបំពាក់កាមេរ៉ា Microscope អាចពង្រីកដល់ 30 ដង លើសពីភ្នែកមើលឃើញ មាននៅលើស្មាតហ្វូនស៊េរីថ្មីនេះតែមួយគត់។
 
កាលពីមុន យើងបានស្គាល់ហើយពីបច្ចេកវិទ្យា កាមេរ៉ាស្មាតហ្វូន ដែលអាចថត Zoom កម្រិតឆ្ងាយពី 10 រហូតដល់ 60 ដងរួចមកហើយ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារ Zoom កម្រិតជិត ឬហៅថាកាមេរ៉ា Microscope ដែលមានសមត្ថភាពថត Zoom កម្រិតជិតរហូតដល់ 30 ដង លើសពីអ្វីដែលភ្នែកទទេអាចមើលឃើញ ដែលភាពអស្ចារ្យនេះ គឺបានបំពាក់ហើយនៅលើស្មាតហ្វូនតម្លៃក្រោម $400 ទាំង ដែលពីមុនមកស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យានេះ គឺមានតែស្មាតហ្វូនកំពូលៗ តម្លៃថ្លៃៗ កប់ពពកតែប៉ុណ្ណោះ។ ចង់ដឹងថា តើស្មាតហ្វូននេះម៉ូដែលអ្វី? ហើយមុខងារនេះមានចំណុចលម្អិតអ្វីខ្លះ?


 
ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជ្រោល ភ្ញាក់ផ្អើល ប្លែកអារម្មណ៍យ៉ាងខ្លាំង ជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ Microscope  មានសមត្ថភាព ថតជិតវត្ថុពី 15-30 ដង និងគាំទ្រការថតវីដេអូក្នុងកម្រិត 960p@30fps ទៀតផង។ ភាគច្រើន គេប្រើមុខងារនេះដើម្បីថតវត្ថុតូចល្អិតបំផុត ដែលលើសពីភ្នែកមើលឃើញ និងកាមេរ៉ាធម្មតាអាចធ្វើបាន ដើម្បីថតលើលម្អងរុក្ខជាតិ ថ្នេរខោអាវ ស្លាបពីងពាង មេអំបៅ ឬសម្ភារផ្សេងៗទៀត ដែលនៅជុំវិញខ្លួនរបស់យើង ដែលមិនអាចមើលឃើញដោយភ្នែកទទេ។


 
មួយវិញទៀត Reno Series ជាប់ឈ្មោះជា «អ្នកជំនាញ Portrait» ដូចនេះហើយ Reno7 បានអាប់ដេតមុខងារច្រើនទៀត រួមមាន Bokeh Flare Portrait, Portrait Retouching, Selfie HDR ព្រមទាំងមុខងារថតរូប ថតវីដេអូជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យ វាបានបំពាក់នូវកាមេរ៉ាស៊ែលហ្វី កម្រិតកំពូល IMX709 ដែលមានសមត្ថភាពខ្ពស់ ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។
 
ក្រៅពីសមត្ថភាពកាមេរ៉ាថតរូប OPPO Reno7 ក៏នៅមានលក្ខណៈពិសេសជាច្រើនទៀតធានាថាមិនឲ្យទាស់ចិត្ត ខកបំណងឡើយ ទាំងអ្នកចូលចិត្តលេងហ្គេម តាមដានរឿងភាគ និងអ្នកលេងបណ្តាញសង្គមផ្សេងៗ ជាមួយកម្លាំងម៉ាស៊ីន និងទំហំផ្ទុក ធំទ្វេដង 8GB+256GB ជំរុញឲ្យល្បឿនដំណើរការរលូន និងផ្ទុកទិន្នន័យបានច្រើន។ Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាព ក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។


 
បន្ថែមពីនេះ ចំណុចដែលចាប់អារម្មណ៍ជាងគេនោះ គឺរូបរាងឌីហ្សាញថ្មីសន្លាង ជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យ រាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស គឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។ លើសពីនេះ គំនិតច្នៃប្រឌិតថ្មីមួយទៀត គឺវាបានបង្កប់នូវកងបំភ្លឺដំណឹង លើបណ្តុំកាមេរ៉ាខាងក្រោយ ដើម្បីបញ្ចេញពន្លឺភ្លើង លោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះ អាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់ និងវិសេសប្លែកខុសពីគេ។


 
តោះ! តោះ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូសរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។ 
 
អ្វីដែលកាន់តែពិសេស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២២ រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬ នាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖ 
 
·        ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69 
 
·        ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39 
 
តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើន ហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយ ទើបចេញលក់ថ្មីៗក្តៅៗទៀត! ៕
 

 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com