អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo កំពុងអបអរសាទរការទទួលបានការកម្ម៉ង់ចំនួន ១លានបុង ជាលើកដំបូង និងមានរង្វាន់ជាច្រើនសម្រាប់ចែកជូនអតិថិជន​!
18, Apr 2022 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ កាលពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរការទទួល​បានការកម្ម៉ង់គ្រប់ចំនួន ១លានបុងជាលើកដំបូង និងដើម្បី​ថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន។
 
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានរៀបចំកម្មវិធីដ៏ធំចំនួន ២ កន្លែង ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉ល និងផ្សារទំនើបអ៊ីអនសែនសុខ ដោយមានការផ្ដល់ជូនឱកាស សម្រាប់អតិថិជនក្នុងការបង្វិលកង ចាប់រង្វាន់ជាច្រើនរួមមានកង្ហារទឹក កង្ហារកាន់ដៃ អាវយឺត កាបូប ជែលលាងដៃ និងគូប៉ុងទឹកប្រាក់បន្ថែមជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះ ​ GoodToGo បានសហការជាមួយនឹងដៃគូជាង ៥០អាជីវកម្ម បញ្ចុះតម្លៃរហូតដល់ ៦០ភាគរយ និងការផ្ដល់ជូនគូប៉ុងបញ្ចុះតម្លៃសរុបរហូតដល់ ១២០ដុល្លារ ​ទៅកាន់អតិថិជនចាស់ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី១៣ ខែមេសាកន្លងទៅ។​ សម្រាប់អតិថិជនថ្មីដែលដោនឡូត និងចុះឈ្មោះក្នុងកំឡុងពេលនេះ ក៏នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃសរុបរហូតដល់ ១០០ដុល្លារ ភ្លាមៗផងដែរ។ 
 


នេះក៏ជាលើកទីមួយ ដែល GoodToGo បាន​បង្ហាញនូវតុក្កតាតំណាងរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជន។ អ្នកគាំទ្រជាច្រើនបានសរសើរថា តុក្កតាតំណាងរបស់​​​​ GoodToGo គឺជាតុក្កតាដ៏គួរឲ្យស្រលាញ់ និងរស់រវើកបំផុត ដែលពួកគេធ្លាប់ឃើញនៅក្នុងប្រទេសកម្ពុជា​។ មានដៃគូសហការជាច្រើន បានអញ្ចើញតុក្កតានាំតំណាងរបស់ GoodToGo ចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែមានភាពរីករាយ។ 
 
គួរបញ្ជាក់ផងដែរថា រយៈពេលប្រហែលជាង ២ខែនេះ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានសម្រេចទទួលបានការកម្ម៉ង់រហូតដល់ទៅ ១លានបុង ដែលតួលេខនេះសបញ្ជាក់ឲ្យឃើញ ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មដែលគួរជាទីទុកចិត្តបំផុត ជូនទៅដល់អតិថិជនទាំងអស់របស់ខ្លួន។


 
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានចាប់ដំណើរការជាផ្លូវការ តាំងពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ដោយរហូតមកដល់បច្ចុប្បន្ននេះ ទទួលបានការចុះឈ្មោះប្រើប្រាស់ រហូតដល់ទៅជាង ២៤ម៉ឺនគណនី បានសហការជាមួយហាង និងក្រុមហ៊ុនជាដៃគូ រហូតដល់ទៅជាង ២ ៣០០ហាង ដោយមានអ្នកដឹកជាង ៥០០នាក់ ដើម្បី​បម្រើសេវាកម្មជូនអតិថិជន។ ក្រុមហ៊ុនបានដាក់ចេញកម្មវិធីទូរស័ព្ទរបស់ខ្លួន ដែលមានឈ្មោះថា GoodToGo ដែលកម្មវិធីនេះមានសមត្ថភាព និងមុខងារជាច្រើន ដូចជាការផ្ដល់ភាពងាយស្រួលសម្រាប់ការកម្ម៉ង់ម្ហូប សម្ភារប្រើប្រាស់ ការបញ្ចុះតម្លៃពិសេសៗ និងមុខងារដែលពាក់ព័ន្ធ នឹងជីវភាពរស់នៅប្រចាំថ្ងៃជាច្រើនផ្សេងទៀត ជាហេតុធ្វើកំណើននៃការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួនមានការស្ទុះឡើងយ៉ាងគំហុក ក៏ដូចជាទទួលបានការសរសើរមិនដាច់ពីមាត់ ទៅលើសេវាកម្មដែលប្រកបដោយភាពកក់ក្ដៅ និងទំនួលខុសត្រូវខ្ពស់។
 



យោងតាមលោក ​​Faxon អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GoodToGo មានប្រសាសន៍ថា៖ "នៅក្នុងទីផ្សារបច្ចុប្បន្ននេះ ​​កម្មវិធីដឹកជញ្ជូនម្ហូបអាហារដែលមានមុខងារច្រើន ​គឺជាយុទ្ធសាស្ត្រថ្មី សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ ទោះបីជាមានឧបសគ្គជាច្រើន ក្នុងការស្វែងរកដៃគូសហការ ប៉ុន្តែក៏នៅតែមានការគាំទ្រកាន់តែខ្លាំងខ្លា។​​​ យោងតាមទិន្នន័យក្នុងការ​អង្កេត​ និងវិភាគកន្លងមក​ ​ពីឆ្នាំ​ ២០១៦​ ដល់ចុងឆ្នាំ២០១៩ ទីផ្សារសម្រាប់សេវាកម្មដឹកជញ្ជូននេះមានកំណើន ២០ភាគរយ​។​ ចាប់ពីឆ្នាំ​២០២០ សេវាកម្មដឹកជញ្ជូនម្ហូប មានសន្ទុះអភិវឌ្ឍកាន់តែឆាប់រហ័សមួយកម្រិតទៀត ​ដែលកើនឡើងដល់ ៤៥,៦ភាគរយ ​ នេះបង្ហាញថាមានការកើនឡើងរហូតដល់​ទៅ​ ៣២,៨ភាគរយ​​។​ ស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុ​ជា ​ក៏ជាកត្តាដ៏សំខាន់ក្នុងការរីកចម្រើន និងផ្តល់ឱកាសកាន់តែច្រើន សម្រាប់​វិនិយោគិនក្នុងប្រទេសកម្ពុជា​។​ ស្របពេលដែលយើងកំពុងពង្រីកសេវាកម្ម​​ឱ្យកាន់តែប្រសើរ បង្កើនសមត្ថភាព​ យើងសង្ឃឹមថា នឹងមានការរីកចម្រើនបន្ថែមទៀត​។ បន្ទាប់ពីបានដាក់ដំណើរការ នៅលើទីផ្សារ​​ យើងទទួលបានការសរសើរពីអតិថិជនជាច្រើន លើបទពិសោធន៍ក្នុងការប្រើប្រាស់​​ ភាពងាយស្រួល​ និងគុណភាពសេវាកម្ម​​ យើងមានមោទកភាព ក្នុងការនិយាយថា​ GoodToGo​ គឺជាកម្មវិធី ដែលផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបដែលល្អបំផុត។"​
 



ក្រុមហ៊ុន បានប្ដេជ្ញានឹងបន្តធ្វើឲ្យសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួន កាន់តែមានភាពប្រសើរជាងនេះ មិនថាស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ដ៏លំបាកប៉ុណ្ណានោះទេ ព្រោះនេះជាបេសកកម្ម និងជាចក្ខុវិស័យតែមួយគត់ ដើម្បីលើកតម្កើងកិត្តិនាមក្រុមហ៊ុន ឲ្យកាន់តែល្បីរន្ទឺ និងទទួលបានការទទួលស្គាល់ ពីអតិថិជនជាច្រើនបន្ថែមទៀត។
 
GoodToGo សេវាកម្មដឹកជញ្ជូនម្ហូបអាហារដ៏គួរឲ្យទុកចិត្ត និងល្អបំផុតសម្រាប់លោកអ្នក៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com