អត្ថបទពាណិជ្ជកម្ម
QR ឬ អេស៊ីលីដាម៉ូ​បាល​អ៊ែប របស់ធនាគារអេស៊ីលីដា ក្លាយជាជម្រើស​ទូទាត់សាច់​ប្រាក់​ដ៏ពេញ និយម​នា​អំឡុងពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​កន្លងមក
19, Apr 2022 , 2:29 pm        
រូបភាព
រាជធានីភ្នំពេញ ៖ នា​រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក​ មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តផ្សេងៗគ្នា ហើយអ្វីដែលគួរឲ្យ​កត់សម្គាល់នោះ ពល​រដ្ឋ​ក្នុងចំនួន​ដ៏​ច្រើន បាន​ប្រើ​ប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ដើម្បីទូទាត់សាច់ប្រាក់ ផ្ទេរលុយ ផ្ញើរលុយ និងទទួលប្រាក់ និងចាយវាយផ្សេងៗ។
  
នេះគឺជាការបង្ហាញឲ្យ​ឃើញថា ពល​រដ្ឋ​នៅ​កម្ពុជា បាននឹងកំពុងគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាលអ៊ែបដែលវាមានភាពងាយស្រួលសម្រាប់ការទូទាត់សមស្របទៅតាមតម្រូវការមនុស្សសម័យថ្មី ។ តាមរយៈការធ្វើដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខ ១ ទទួលអ្នកទេសចរក្នុងការធ្វើដំណើរកម្សាន្តច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។ 


 
វាពិតជាងាយស្រួលខ្លាំងណាស់ និងមិនពិបាកប្រើប្រាស់នោះទេ ម្យ៉ាងវិញទៀតគ្រប់ទីកន្លែងសុទ្ធតែមាន QR សម្រាប់អតិថិជនស្កេនដើម្បីទូទាត់បានគ្រប់ពេលវេលា ។

អំឡុងពេលនៃពិធីចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំនួនប្រតិបត្តិការសរុបមាន ១ ៥៣១ ៣០៨ តាមអេស៊ីលីដាម៉ូបាល QR កូដស្មើនឹងទឹកប្រាក់ជាង ៤៣៤ ១៨៤ ៧៧០ ដុល្លារអាមេរិក។
 
តោះ ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ ១៩ ។ 
 
អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ ដោយមិនអស់ថ្លៃសេវា ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com