អត្ថបទពាណិជ្ជកម្ម
កង់បីអ៊ីតាលី ព្យាចូ (Piaggio) បានអញ្ជើញលោកអគ្គនាយក ក្រុមហ៊ុន អ អិម ខេមបូឌា មករត់កង់បី ក្នុងទិវាពលកម្មអន្តរជាតិ
20, Apr 2022 , 10:39 am        
រូបភាព
ចូលរួមអបអរ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែ ឧសភាខាងមុខនេះ ជាមួយនឹងកង់បីអ៊ីតាលី ព្យាចូ (Piaggio) ដោយ​កក់កង់បីអ៊ីតាលី សម្រាប់ការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលបើកបរដោយ លោកអគ្គនាយក ងន សាំង និងគណៈគ្រប់គ្រងក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្ទាល់។

 ងាយៗ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ចង់ធ្វើដំណើរជាមួយ នឹងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ណាម្នាក់ លោកអ្នកគ្រាន់តែ​ស្គេន QR កូដ ដែលមាននៅលើផ្ទាំងរូបភាព ឬក៏អាចទូរស័ព្ទមកកក់ដើម្បី ទម្លាក់លេខ និងទីតាំង របស់លោកអ្នកជាការស្រេច។ ហើយជាពិសេសទៅទៀតនោះ ថវិកាដែលរកបានពីការរត់កង់បី នៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ​​ នឹង​បរិច្ចាគទៅកាន់ អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants) គឺជាអង្គការដែលផ្គត់ផ្គង់អាហារទៅដល់កុមារកំព្រា និងកុមារក្រីក្រជាប្រចាំដោយមិនគិតថ្លៃ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការធ្វើដំណើររបស់លោកអ្នកជាមួយកង់បីអ៊ីតាលី គឺជាការចូលរួមចំណែកក្នុងការបរិច្ចាគ ជួយដល់កុមារកំព្រា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ។ សូម​កក់អ្នកបើកកង់បីអ៊ីតាលី ដែលលោកអ្នកពេញចិត្ត តាមរយៈឈ្មោះខាងក្រោម៖ 
 
១/ លោក ងន សាំង (អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា) 
២/ លោក Erwan Soubelet (ប្រធានផ្នែកហិរញ្ញវត្ថុ) 
៣/ លោក សេង វឹង (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ហ្វត (Ford) ) 
៤/ លោក Virote Sawangchange (ប្រធានគ្រប់គ្រងទូទៅ រោងចក្រដំឡើងរថយន្ត ហ្វត (Ford) )
៥/ លោក ន៉ូ ណារុណ (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ឆាងអាន (Changan) )
៦/ លោក ឡោ វុទ្ធី (ប្រធានគ្រប់គ្រងទូទៅ ផ្នែកកង់បី ព្យាចូ (Piaggio) )
៧/ លោក ម៉ារិន ឧត្តម (ប្រធានគ្រប់គ្រងទូទៅ ផ្នែកត្រាក់ទ័រ ចនឌា (John Deere) )
៨/ លោក ឈាង វណ្ណារ៉ា (ប្រធានគ្រប់គ្រងទូទៅ ផ្នែកគ្រឿងចក្រ និងយានយន្តប្រភេទធ្ងន់)
៩/ លោក តាំង អាង (ប្រធានគ្រប់គ្រងទូទៅ ផ្នែកផលិតផលចម្រុះ)
១០/ លោក លី សុវណ្ណារឹទ្ធិ (ប្រធានគ្រប់គ្រងទូទៅ ផ្នែកសេវាកម្មជួលរថយន្ត AVIS) 
១១/ លោក ម៉ម សុវណ្ណារ៉ា (ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្ស)
១២/ លោក កែវ សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រង ផ្នែកឌីជីថល)
១៣/ លោក ជាម សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម កូមិនខ្មែរ Comin Khmer) ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com