អត្ថបទពាណិជ្ជកម្ម
កង់បីអ៊ីតាលី ព្យាចូ (Piaggio) បានអញ្ចើញលោកអគ្គនាយក ក្រុមហ៊ុន អ អិម ខេមបូឌា មករត់កង់បី ក្នុងទិវាពលកម្មអន្តរជាតិ
21, Apr 2022 , 11:42 am        
រូបភាព
 ដើម្បីចូលរួមអបអរ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ជាមួយនឹង កង់បីអ៊ីតាលី ព្យាចូ (Piaggio) លោកអ្នកអាច​កក់កង់បីអ៊ីតាលី សម្រាប់ការធ្វើដំណើរ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលបើកបរដោយលោកអគ្គនាយក ងន សាំង និងគណៈគ្រប់គ្រងក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាច្រើនរូប។
 
​ថវិកាដែលរកបាន ពីការរត់កង់បីនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ នឹងត្រូវបានបរិច្ចាគទៅកាន់អង្គការផ្ទះបាយកុមារ(Les Restaurants Des Enfants) គឺជាអង្គការដែលផ្គត់ផ្គង់អាហារដល់កុមារកំព្រា និងកុមារក្រីក្រជាប្រចាំដោយមិនគិតថ្លៃ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ការធ្វើដំណើររបស់លោកអ្នក ជាមួយកង់បីអ៊ីតាលី គឺជាការចូលរួមចំណែក ក្នុងការបរិច្ចាគជួយដល់កុមារកំព្រា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ។ បន្ថែមពីនេះទៀត អ្នកចូលរួមកក់ការធ្វើដំណើរ ក្នុងកម្មវិធីនេះ នឹងទទួលកាដូស្រស់ស្អាតផងដែរ ពីកង់បីអ៊ីតាលី Piaggio ផងដែរ។
 
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ចង់ធ្វើដំណើរជាមួយនឹងគណៈគ្រប់គ្រងរបស់ក្រុនហ៊ុន អ អិម អេ ខេមបូឌា ណាម្នាក់ លោកអ្នកគ្រាន់តែ​ស្គេន QR កូដ ដែលមាននៅលើផ្ទាំងរូបភាព ឬក៏អាចទូរស័ព្ទមកកក់ 092 888 424 ដើម្បីទម្លាក់លេខ  និងទីតាំង ឬតាមរយៈលីង: https://docs.google.com/.../1FAIpQLSd76IAKYdph.../viewform
 


លោកអ្នកអាចជ្រើសរើសអ្នកបើកកង់បី ដែលលោកអ្នកពេញចិត្តតាមរយៈឈ្មោះខាងក្រោម៖ 
 
១/ លោក ងន សាំង (អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា)
 
២/ លោក Erwan Soubelet (ប្រធានផ្នែកហិរញ្ញវត្ថុ)
 
៣/ លោក សេង វឹង (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ហ្វត (Ford) )
 
៤/ លោក Virote Sawangchange (ប្រធានគ្រប់គ្រងទូទៅ រោងចក្រដំឡើងរថយន្ត ហ្វត (Ford) )
 
៥/ លោក ន៉ូ ណារុណ (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ឆាងអាន (Changan) )
 
៦/ លោក ឡោ វុទ្ធី (ប្រធានគ្រប់គ្រងទូទៅ ផ្នែកកង់បី ព្យាចូ (Piaggio) )
 
៧/ លោក ម៉ារិន ឧត្តម (ប្រធានគ្រប់គ្រងទូទៅ ផ្នែកត្រាក់ទ័រ ចនឌា (John Deere) )
 
៨/ លោក ឈាង វណ្ណារ៉ា (ប្រធានគ្រប់គ្រងទូទៅ ផ្នែកគ្រឿងចក្រ និងយានយន្តប្រភេទធ្ងន់)
 
៩/ លោក តាំង អាង (ប្រធានគ្រប់គ្រងទូទៅ ផ្នែកផលិតផលចម្រុះ)
 
១០/ លោក លី សុវណ្ណារិទ្ធ (ប្រធានគ្រប់គ្រងទូទៅ ផ្នែកសេវាកម្មជួលរថយន្ត AVIS)
 
១១/ លោក ម៉ម សុវណ្ណារ៉ា (ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្ស)
 
១២/ លោក កែវ សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រង ផ្នែកឌីជីថល)
 
១៣/ លោក ជាម សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម កូមិនខ្មែរ (Comin Khmer) )
 
 

© រក្សាសិទ្ធិដោយ thmeythmey.com