អត្ថបទពាណិជ្ជកម្ម
បុរី វីលៀម (BOREY WILLIAMS) បានចាប់ដៃគ្នាជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះរហូត 80% នៃតម្លៃផ្ទះសរុប ជាមួយអត្រាការប្រាក់ចាប់ពី​ 6.75% ក្នុងមួយឆ្នាំ និងឯកសារងាយស្រួល
25, Apr 2022 , 9:46 am        
រូបភាព
រាជធានីភ្នំពេញ ៖ កាលពីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ធនាគារ សហពាណិជ្ជ ក.អ​ (Union Commercial Bank Plc.) បានចុះកិច្ចព្រមព្រៀងសហការ លើការផ្តល់កម្ចីឥណទានទិញផ្ទះនៅបុរី វីលៀមជាមួយការផ្តល់នូវទំហំកម្ចីរហូតដល់80% នៃតម្លៃផ្ទះទាំងមូលជាមួយការផ្តល់នូវលក្ខខណ្ឌងាយស្រួល ជាមួយអត្រាការប្រាក់ប្រកួតប្រជែងនៅលើទីផ្សារ។
 
ការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបុរី វីលៀម ក្រោមអធិបតីភាព លោក វីលៀម ណារ៉ាម័រ Mr. ​William Naramore ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ រួមទាំងប្រធានផ្នែកគ្រប់ផ្នែក និងអ្នកតំណាង ធនាគារ សហពាណិជ្ជ អ.ក គឺលោក Mr.Huang Shun Chieh (Head of Branch Management Department) និងប្រធានផ្នែកផ្សេងទៀត រួមនឹងបុគ្គលិកគ្រប់ផ្នែក នៃបុរី វីលៀម ចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះផងដែរ។
 

 
ម្ចាស់ផ្ទះនឹងរីករាយនឹងផ្ទះថ្មី រួមជាមួយបរិយាកាសនៃការស់នៅកាន់តែប្រសើរជាងមុន និងអត្រាការប្រាក់កាន់តែប្រសើរជាងមុន ត្រឹមតែ6.75% ក្នុងមួយឆ្នាំសម្រាប់ការស្នើកម្ចីជាប្រាក់រៀល និងអត្រាការប្រាក់ 7% ក្នុងមួយឆ្នាំ សម្រាប់ការស្នើសុំកម្ចីជាប្រាក់ដុល្លារ លើការស្នើសុំកម្ចីទិញផ្ទះក្នុងក្តីស្រមៃនៅក្នុងគម្រោងបុរី វីលៀម។
 
បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀត ត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។ Google Map: http://bit.ly/bwilliam
 


សូមបញ្ជាក់​ដែរថា បុរី វីលៀម ជាបុរី​ដែលធំមួយ ដែលស្ថិតនៅភាគខាងលិច នៃរាជធានីភ្នំពេញ ដែលមានទីតាំងសក្តានុពល នៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ និងក្បែរតំបន់អភិវឌ្ឍន៍ធំៗដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ  មហាវិថីឈ្នះៗ មន្ទីពេទ្យកាលម៉ែតថ្មី បឹងទំនប់កប់ស្រូវ ទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញស្ពតក្លិប ( Royal Phnom Penh Sport Club) រួមនឹងតំបន់ផ្សេងៗទៀត… ដែលផ្តល់ឱ្យលោកអ្នក នូវវីឡាដាច់ៗពីគ្នាស្រស់ស្អាត និងមានការឌីហ្សាញស្រស់ស្អាតប្លែកពីគម្រោងដទៃជាមួយតម្លៃសមរម្យ និងមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើស។
 


លើសពីនោះ បុរី វីលៀម យើងបាន និងកំពុងតែបើកលក់ប្លុកថ្មី ជាមួយបរិយាកាសគួរឱ្យចង់រស់នៅ ដែលក្នុងប្លុកថ្មីយើងមានសុទ្ធតែវីឡាធំៗ ដូចជា៖ អូអេស៊ីស វីឡា  (Oasis Villa ) ឡេហ្គាស៊ី វីឡា(Legacy Villa ) រីជេនស៊ី វីឡា (Regency Villa ) និង ម៉ូតថ្មីទើបនឹងចេញ ស្កាយ វីឡា(Sky Villa)  រួមនឹងម៉ូតថ្មីមួយទៀតកាន់តែប្លែក កាន់ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ។
បន្ថែមលើលពីនោះ គម្រោងបុរី វីលៀម ផ្តល់ជាសហគមន៍នៃការរស់នៅ កាន់តែកាលីបជាងមុន ដោយក្នុងគម្រោងផ្តល់ឱ្យអ្នកនូវ សាលារៀន បញ្ញាសាស្រ្តអន្តរជាតិ Paññāsāstra International School (PSIS) ផ្សារទំនើប វីលៀម ផ្លាហ្សា មន្ទីរពេទ្យ សួនសម្រាប់កុមារ អាងហែលទឹក កន្លែងវាយTennis និងកន្លែងផ្សេងទៀតដែលគួរឱ្យចាប់អាម្មណ៍៕
ទាក់ទងមកផ្នែកលក់៖ 085 200 909 / 069 32 82 02
ទីតាំងGoogle Map: http://bit.ly/bwilliam
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com