អត្ថបទពាណិជ្ជកម្ម
កម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB បើកទទួលពាក្យហើយ
25, Apr 2022 , 2:36 pm        
រូបភាព
រាជធានីភ្នំពេញ៖ កម្មវិធីអាហារូបករណ៍អាស៊ាន របស់ធនាគារ CIMB សម្រាប់ឆ្នាំ២០២២ ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ហើយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ សិស្សនិស្សិតទាំងអស់ អាចជ្រើសរើសមុខវិជ្ជាសិក្សាណាមួយក៏បាន ទាំងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត នៅគ្រប់សាកលវិទ្យាល័យល្បីឈ្មោះ ជុំវិញពិភពលោក។
 
កម្មវិធីអាហារូបករណ៍នេះ អនុញ្ញាតឲ្យដាក់ពាក្យស្នើសុំ ចំពោះតែសិស្សនិស្សិត ដែលបានបញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សាឆ្នាំទីមួយនៃថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត ហើយមានអាយុក្រោម២៧ឆ្នាំ និងរស់នៅក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
 
កម្មវិធីអាហារូបករណ៍អាស៊ា​នរបស់ធនាគារ CIMB ផ្តល់ជំនួយឧបត្ថម្ភពេញលេញ ១០០% រួមមានថ្លៃសិក្សា​ សំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដំណើរកម្សាន្តមកស្រុកកំណើត សេវាធានារ៉ាប់រង ព្រមទាំងថ្លៃចំណាយផ្សេងៗទៀតផង។ លើសពីនេះ និស្សិតជ័យលាភី ក៏ទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ តាមរយៈកម្មវិធីជំនួយតម្រង់ទិស សម្រាប់ការសិក្សា និងការបណ្តុះបណ្តាល ដែលជាឱកាសភ្ជាប់ទំនាក់ទំនង ជាមួយនឹងគណៈគ្រប់គ្រងជាន់ខ្ពស់ របស់ CIMB Group ព្រមទាំងកមវ្មធីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដោយផ្តល់នូវឱកាសការងារជាបុគ្គលិកហាត់ការ និងពេញសិទ្ធិ តាមបណ្តាសាខារបស់ CIMB Group ទូទាំងតំបន់ ទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។ 
 
លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស​ របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៃ CIMB Group ធនាគារ CIMB ក្នុងប្រទេសកម្ពុជា តែងតែយកចិត្តទុកដាក់​ និង​ចូលរួមលើកស្ទួយវិស័យអប់រំ​  ដើម្បីអភិវឌ្ឍធនធានមនុស្ស នៅក្នុងស្រុក ក៏ដូចជាតំបន់ទាំងមូល។ យើងបានលើកទឹកចិត្តយ៉ាងពេញទំហឹង ទៅដល់សិស្សនិស្សិតខ្មែរ ដើម្បីចាប់យកឱកាសសិក្សា នៅសាកលវិទ្យាល័យល្បីៗ ជុំវិញពិភពលោក​ តាមរយៈកម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB»។​
 
ក្រៅពីផ្តល់នូវអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សា  CIMB ក៏គិតគូពីអនាគតអាជីពការងារ ដល់និស្សិតជ័យលាភីផងដែរ ដោយផ្តល់ឱកាសការងារដល់ពួកគេ ជាបុគ្គលិកហាត់ការនៅពេលវិស្សមកាល ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាល The Complete Banker ព្រមទាំងជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ ក្រោយបញ្ចប់ការសិក្សា នៅតាមបណ្តាសាខាណាមួយរបស់ CIMB Group ក្នុងតំបន់អាស៊ានផងដែរ។ លោកស្រី អ៊ុំ ចិន្តាភក្តី អះអាងដូច្នេះ រួចបន្តថា៖«ជាក់ស្តែង បច្ចុប្បន្ន និស្សិតជ័យលាភីខ្មែរយើង ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីប្រទេសកាណាដា កំពុងចាប់ផ្តើមអាជីពការងារ នៅនាយកដ្ឋានយុទ្ធសាស្រ្ត របស់ធនាគារ CIMB ក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍នេះឲ្យបានច្រើន ​ដើម្បីទទួលបានការសិក្សា កម្រិតសាកល ហើយអាចរួមចំណែក ដល់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល»។​
 
គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍តំបន់អាស៊ាន របស់ធនាគារ CIMB ផ្តល់ជូនមុខវិជ្ជាសិក្សាដ៏ទូលំទូលាយ រួមមានពាណិជ្ជកម្ម/ការគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ការចៃ្នប្រឌិត និងភាពជាសហគ្រិន ការគ្រប់គ្រងហានិភ័យ វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្រ្តកុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល គណិតវិទ្យា វិទ្យាសាស្រ្តពិត ការស្រាវជ្រាវប្រតិបត្តិការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និងមុខវិជ្ជាដទៃទៀត។
 
ដំណើរការវាយតម្លៃ នៃកម្មវិធីអាហារូបករណ៍នេះ ត្រូវបានចែកចេញជា ៥ ដំណាក់កាល គិតចាប់ពីការពិនិត្យមើល និងវាយតម្លៃលើពាក្យស្នើសុំ រហូតដល់ការសម្ភាសផ្ទាល់ នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងគណៈគ្រប់គ្រងរបស់ CIMB Group។
 
សម្រាប់លក្ខខណ្ឌដាក់ពាក្យស្នើសុំ និងព័ត៌មានបន្ថែម អំពីកម្មវិធីអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រ https://careers.cimb.com/students/cimb-asean-scholarship៕
 
សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង
ទូរសព្ទ៖ (+៨៥៥ ៩២ ៩៥៧ ៤៥៥)
ទូរសារ៖( +៨៥៥ ២៣ ៩៨៨ ០៩៩)
អ៊ីមែល៖ [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com