ជាតិ
ទឹកធ្លាក់ភ្នំគូលែន ជាទីតាំងទាក់ទាញទេសចរច្រើនជាងគេនៅជួរភ្នំគូលែន
01, May 2022 , 8:00 am        
រូបភាព
សៀមរាប៖ ជួរភ្នំគូលែន មានទីតាំងទេសចរណ៍ធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែង។ ក្នុងចំណោមទីតាំងទេសចរណ៍ល្បីៗ ទឹកធ្លាក់ភ្នំគូលែន ទាក់ទាញទេសចរច្រើនជាងគេ ដ្បិតថា ទីនេះ មានទឹកធ្លាក់ដ៏ត្រជាក់ ជាច្រើនដំណាក់ និងមានទីធ្លាធំទូលាយ។ អ្នកមានជំនឿ តែងតែចាត់ទុកទឹកធ្លាក់ភ្នំគូលែន និងទឹកធ្លាក់ក្បាលស្ពាន ជាកន្លែងដ៏ស័ក្ដសិទ្ធិសម្រាប់ជម្រះអស់រឿងសៅហ្មងទាំងឡាយ។ ជារៀងរាល់រដូវបុណ្យទាន ភ្នំគូលែន មានទេសចរច្រើន កុះករ។ ទេសចរជាតិ និងអន្តរជាតិ តែងតែងូតទឹកនៅកន្លែងទឹកធ្លាក់នេះ មុននឹងបន្តដំណើរទៅទស្សនារមណីយដ្ឋានល្បីៗជាច្រើនទៀត។ រមណីយដ្ឋានភ្នំគូលែន មានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប៕



សូមអញ្ជើញទស្សនារូបភាពខាងក្រោមដូចតទៅ៖
 





















© រក្សាសិទ្ធិដោយ thmeythmey.com