ជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង នឹងបិទការនេសាទ ៥ខែ ដើម្បីការពារពូជត្រី នារដូវពងកូន
01, May 2022 , 2:00 pm        
រូបភាព
ប្រជា​នេសាទ​កំពុង​លើក «​លប​ម៉ា​ឡេ ឬ​លប​ប្រើស​មួយរយ​» នៅក្នុង​ទន្លេសាប​។ រូបភាពៈ ឈុត ឈា​ណា /​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
ប្រជា​នេសាទ​កំពុង​លើក «​លប​ម៉ា​ឡេ ឬ​លប​ប្រើស​មួយរយ​» នៅក្នុង​ទន្លេសាប​។ រូបភាពៈ ឈុត ឈា​ណា /​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
ដោយ៖ ញឹក សំអូន 
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងដល់សាធារណៈជន និងអ្នកនេសាទ ចាប់ពីថ្ងៃទី ០១ ខែឧសភានេះ ដល់ថ្ងៃទី ៣០ ខែកញ្ញា ត្រូវបិទការនេសាទក្នុងដែនខេត្តស្ទឹងត្រែង ដើម្បីការពារត្រីមេពូជអំឡុងពេលពងកូន។



ក្នុងអំឡុងពេលបិទនេះ មិនអនុញ្ញាតឱ្យមានការនេសាទ ដោយឧបករណ៍មងគ្រប់ប្រភេទ ដើម្បីការពារត្រីមេពូជ ក្នុងពេលកំពុងបង្កកំណើត។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជានេសាទបញ្ឈប់ជាបន្ទាន់ រាល់ការប្រើប្រាស់ឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះ ដែលជាឧបករណ៍នាំឱ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
 
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា៖ « ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ តែប្រជានេសាទ នៅតែអាចធ្វើការនេសាទបាន។ ពួកគេប្រើឧបករណ៍នេសាទជលក្ខណៈគ្រួសារ មានដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្រែ្ចងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ»។
 
យ៉ាងណាមិញរដ្ឋបាលខេត្តស្ទឹងត្រែង បានសង្ឃឹមថា សាធារណៈជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកដោយការទទួលខុសត្រូវ៕
 

Tag:
 នេសាទត្រី
© រក្សាសិទ្ធិដោយ thmeythmey.com