ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន និងអ្នកពាក់ព័ន្ធ បើកកិច្ចពិភាក្សាពីការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា
05, May 2022 , 1:58 pm        
រូបភាព
លោគ ប្រាក់ សុខុន ថ្លែងក្នុងពិធីសម្ពោធ «ផ្ទះបាយអង្គរ» កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេស
លោគ ប្រាក់ សុខុន ថ្លែងក្នុងពិធីសម្ពោធ «ផ្ទះបាយអង្គរ» កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេស
ដោយ៖ ទេពញាណ 

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន នឹងជាធ្វើជាប្រធានជាមួយលោក លឹម ចុក ហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំមួយ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីជជែកគ្នាពីការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត។



សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអាស៊ាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន ដៃគូអាស៊ាន អ្នកជំនាញអង្គការសហប្រជាជាតិ និង បណ្តាអង្គការអន្តរជាតិនានា ក្នុងប្រទេសមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់មួយនេះ។ 
 
សេចក្តីប្រកាសព័ត៌មាន សរសេរថា៖«កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាថា ពុំមាននរណាម្នាក់ ត្រូវបានទុកចោលនោះទេ […] និងវិធីសាស្រ្ត ដែលជួយគាំទ្រដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់សហគមន៍នានានៅមីយ៉ាន់ម៉ា»៕ 
 

Tag:
 ប្រាក់ សុខុន
  មីយ៉ាន់ម៉ា
  ជំនួយមនុស្សធម៌
© រក្សាសិទ្ធិដោយ thmeythmey.com