ជាតិ
សេដ្ឋកិច្ច
៤ខែដើមឆ្នាំ កម្ពុជាទទួលបានចំណូលជាង៥០០លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ
07, May 2022 , 11:29 am        
រូបភាព
រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ២២១ ១៣៨តោន និងស្រូវចំនួន១ ៦៤៨ ៤៧៤តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលសរុប ៥១៦,២១ លានដុល្លារ។ ៤ខែនេះ ការនាំចេញស្រូវ និងអង្ករ បានកើនឡើង ២៨ ៦៤៣តោន ស្មើនឹង ១៤,៨៨ភាគរយ។

 
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ រយៈពេល៤ខែនេះ មានក្រុមហ៊ុនចំនួន ៤៨ បាននាំចេញទៅកាន់ ៥៤ប្រទេស ក្នុងនោះ នាំទៅចិន ហុងកុង ម៉ាកាវ បានចំនួន ១១៥ ២៥៥តោន ឬស្មើ ៥២,១២ភាគរយ នៃការនាំចេញសរុប ដែលទទួលបានទឹកប្រាក់ ៦២,៧៤លានដុល្លារ។ នាំចេញទៅ តំបន់អឺរ៉ុប បានចំនួន ៦៨ ៥៥៥តោន ឬស្មើ ៣១ភាគរយ គិតជាទឹកប្រាក់ចំនួន ៥១លានដុល្លារ។ 
 
ការនាំចេញទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ២១ ៨៧៦តោន ស្មើ ៩,៨៩ភាគរយ គិតជាទឹកប្រាក់ចំនួន ១៣,៩០លានដុល្លារ និងប្រទេសផ្សេងទៀត បាន ១៥ ៤៥២តោន ឬស្មើ ៦,៩៩ភាគរយ គិតជាទឹកប្រាក់មានចំនួន ១១,៧៤ លានដុល្លារ។ 
 
ទន្ទឹមនេះ ការនាំចេញស្រូវគ្រប់ប្រភេទ ឆ្លងកាត់ព្រំដែនវៀតណាម មានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប្រមាណ  ៣៧៦,៦៤លានដុល្លារ ក្នុងនោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៧,១២ភាគរយ អង្ករស ចំនួន ៣០,១៣ភាគរយ អង្ករចំហុយចំនួន ១,០៧ភាគរយ និងអង្ករសរីរាង្គចំនួន ១,៦៨ភាគរយ៕ 

Tag:
 ចំណូល
 នាំចេញ
 ស្រូវ
  អង្ករ
 
 កសិកម្មសហព័ន្ធស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com