ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​ទាំង ១០​យ៉ាង ដែល​ធ្វើអោយ​អ្នក​ឈឺចង្កេះ​
04, Jul 2023 , 7:30 am        
រូបភាព
តើ​ចង្កេះ​របស់​អ្នក តែងតែ​ឈឺ​គ្រប់ពេល​មែនដែរ​ទេ ? តើ​អ្នក​យល់ថា វា​ពិតជា​ពិបាក​សម្រាប់​អ្នក ក្នុងការ​អង្គុយ​ក្នុង​មួយ​កន្លែង ក្នុង​រយៈពេល​យូរ​ដែរ​ឬទេ​?  តើ​អ្នក​មាន​អារម្មណ៍​ថា ឈឺចាប់​ខ្លាំង នៅត្រង់​ចង្កេះ​ទេ​?ដូចនេះ អ្នកនឹង​ឆ្លងកាត់​នូវ ភាពឈឺចាប់​ត្រង់​ចង្កេះ ដែល​ពេល​ខ្លះ វា​ធ្វើអោយ​អ្នក ស្ទើរតែ​មិន​អាច​ទ្រាំ​បាន ។ ចំណុច​ខាង​ក្រោម​នេះ គឺជា​មូលហេតុ​ទូទៅ ដែល​តែងតែ​អាច ធ្វើអោយ​ស្ត្រី​ឈឺ​ចង្កេះ បាន ៖

១. បញ្ហា​ចុក​រោយ​
    មូលហេតុ​ជាទូទៅ​បំផុត ដែល​ធ្វើអោយ​ស្ត្រី​ឈឺចង្កេះ​នោះ​គឺ បញ្ហា​នៃ​ការ​ចុក​រោយ​។ មិន​ថា ប្រភេទ សកម្មភាព​ដែល​ត្រូវ​ទាញ​សន្ធឹង ឬ សម្ពាធ​ណាមួយ ដែល​មាន​នៅ​លើ សាច់ដុំ​, ស​សៃពួរ និង ស​សៃ​ចំណង ដែល​ស្ថិតនៅ​ខាងក្រោយ ខួរ​ឆ្នឹង​ខ្នង អាច​ទទួល​រង​នូវ​ឥទ្ធិពល​មិនល្អ ចំពោះ​សុខុមាលភាព របស់​ចង្កេះ​អ្នក​។​
 
 
២. ការរង​របួស​
     ការរង​របួស ចំពោះ​ឆ្អឹង ដោយសារតែ​គ្រោះថ្នាក់​, ការវះកាត់ ឬ ការប៉ះទង្គិច គឺ​ក៏​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ចង្កេះ​របស់​អ្នក បាន​ផង​ដែរ​។ កត្តា​ធម្មតា​មួយចំនួន​ដូចជា ការលើក​របស់​អ្វីមួយ​ធ្ងន់ ក្នុង​ស្ថានភាព​មិន​ត្រឹមត្រូវ គឺអាច បណ្តាល​អោយ​មាន​ការរង​របួស ឬ ក៏​ការបុក​ទង្គិច​នឹង​រប​ស់រឹង​អ្វីមួយ នោះ​វា​ក៏​អាច​នឹង ធ្វើអោយ​ចង្កេះ​អ្នក ឈឺចាប់​បាន​ផង​ដែរ​។​
 
 
៣. ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​
     ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន មានដូចជាៈ​ជំងឺ​រលាក​សន្លាក់ និង  ជំងឺ​ឈឺ​គន្លាក់​ឆ្អឹង គឺ​អាច​ធ្វើអោយ​អ្នក ឈឺចង្កេះ​បាន​។​
 
 
៤. ដុំ​សាច់​
     ដុំ​សាច់​ដែល​មាន​ដុះ​ឡើង នៅ​ជិត តំបន់​ឆ្អឹង​អាង​ត្រគាក ឬ នៅក្នុង​ឆ្អឹង នៃ​ខួរឆ្អឹងខ្នង​គឺ អាចធ្វើអោយ អ្នក​ឈឺចាប់​ចង្កេះ​បាន​។ ដុំ​សាច់​ប្រភេទ​មហារីក ក៏​អាច​រួមចំណែក​នៅក្នុង​កា​រ​ឈឺចាប់​ចង្កេះ​នេះ​បាន​ផង ដែរ ។​
 
 
៥. បញ្ហា​របស់​អូវែ​
     ដុំ​សាច់​ដែល​ដុះ​នៅលើ​អូវែ គឺជា​បញ្ហា ចំពោះ​សុខភាព និង សុខុមាលភាព​ជាទូទៅរ​បស់​អ្នក ក៏​អាច ធ្វើអោយ​អ្នក ឈឺចាប់​ចង្កេះ​ជាខ្លាំង​បាន​ផងដែរ​។ នា​ពេល​ខ្លះ ដុំ​សាច់​ដែល​ដុះ​នៅលើ​អូវែ​នេះ គឺ​មិន​ត្រូវ បាន​គេ​ដឹង​នោះ​ទេ ដោយសារតែ​មាន​មនុស្ស​ស្រី​មួយ​ចំនួន មិន​បាន​យល់​ពី​ទំនាក់ទំនង រវាង ការឈឺចាប់ ចង្កេះ និង ការ​ទៅ​អោយ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្នែក​រោគ​ស្ត្រី​ធ្វើការ​ពិនិត្យ​។​
 
 
៦. ការបង្ក​រោគ​
   ការបង្ក​រោគ​នៅក្នុង​បំពង់​បង្ហូរ​នោម​, ប្លោកនោម​, ជំងឺ​រលាក​ខ្នែងពោះវៀន និង បញ្ហា​នៃ​ការ​រលាក​ផ្សេងៗ ទៀត ក៏​អាច​បណ្តាលអោយ​អ្នក ឈឺចាប់​ចង្កេះ​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នក ធ្លាប់​បាន​ប្រឈម​នឹង ការបង្ក រោគ​ណាមួយ និង មាន​ការឈឺចាប់​ជាខ្លាំង នោះ​អ្នក​ត្រូវតែ​ប្រញាប់​ទៅ​ធ្វើការ ពិគ្រោះ​នឹង​គ្រូពេទ្យ អោយបាន​ឆាប់ៗ តាម​ដែល​អាច​ធ្វើបាន​។​
 
 
៧. ការ​មាន​ផ្ទៃពោះ​
    ការ​មាន​ផ្ទៃពោះ គឺជា​មូលហេតុ​ចំបង​មួយ ដែល​អាច​ធ្វើអោយ​ស្ត្រី​ឈឺចង្កេះ​បាន​។ ដោយសារតែ គ​ភ៌ ចេះ​តែ​មាន​ការរីក​ធំធាត់ នៅ​ខាងក្នុង​ស្បូន​របស់​ម្តាយ​,​ស្ត្រី​មាន​ការ​កើន​ទម្ងន់ ហើយ​នាង​ក៏ត្រូវ អត់​ធន់ នឹង ការ​ទាញ​សន្ធឹង​នៃ​ស្បូន​ទៅមុខ ដោយ​ការ​ត្រូវ​ទម្រេត​ខ្លួន​ទៅក្រោយ​។ ជា​លទ្ធផល វា​នឹង​មាន​ការ ចុក​រោយ​ជាខ្លាំង កើតមាន​នៅ​លើ​ចង្កេះ ដែល​នឹង​បង្ក​អោយ​មាន​ការឈឺចាប់​។​
 
 
៨. បញ្ហា​តម្រងនោម​
    ជំងឺ​គ្រួស ក្នុង​តម្រងនោម​, ការបង្ក​រោគ នៅក្នុង​តម្រងនោម និង បញ្ហា​ដែល​ទាក់ទង​ផ្សេងៗ​ទៀត គឺ​ក៏ អាច​បណ្តាល​អោយ​មានកា​រ ឈឺចាប់​ចង្កេះ​នេះដែរ​។ ក្រៅពី​នេះ​ការ​ហូរឈាម នៅក្នុង​តម្រងនោម ក៏​អាច ជា​មូលហេតុ​មួយ នៅ​ខាងក្រោយ​បញ្ហា​នៃ​ការ​ឈឺចង្កេះ​នេះ​បាន​ផង​ដែរ​។​
 
 
៩. ស្ថានភាព​រាងកាយ​
   ការដាក់​ស្ថានភាព និង ការ​ធ្វើ​ចលនា​រាងកាយ មិន​បាន​ត្រឹមត្រូវ​ល្អ ក៏​អាច​បណ្តាលអោយមាន ការ​ចុក​រោយ​ទៅលើ​សាច់ដុំ នៃ​ខួរ​ឆ្នឹង​ខ្នង និង សន្លាក់​។ បញ្ហា​នេះ នឹង​រួមចំណែក​ធ្វើអោយ ចង្កេះ​អ្នក​ឈឺ ចាប់​បាន​ដែរ ។​
 
 
១០.​ស្ត្រេ​ស​
    ស្ត្រេ​ស​, ជំងឺ​ធ្លាក់​ទឹកចិត្ត និង ការ​ថប់​បារម្ភ ក៏​អាច​រួមចំណែក ធ្វើអោយ​ចង្កេះ​អ្នក​ឈឺចាប់​បានដែរ​។ បញ្ហា​ផ្នែក​ផ្លូវចិត្ត​ទាំងនេះ នឹង​អាច​ដោះស្រាយ​បាន​ដោយ ការជួប​ពិគ្រោះ​នឹង អ្នក​ប្រឹក្សា​យោបល់ ។​
 
 
 
    បញ្ហា​ចុក​រោយ​ចង្កេះ គឺ​ហាក់ដូចជា រោគសញ្ញា​សាមញ្ញ​ធម្មតា មួយ ប៉ុន្តែ​វា​អាច​នឹង​មាន​សភាព ឈឺ ចាប់​ជា​ខ្លាំង ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​វា​ក៏​អាច​នឹង​បង្ក​អោយមាន​បញ្ហា​សុខភាព​ចំបងៗ ផ្សេងទៀត បាន​ផង​ដែរ ។​វា​ក៏​អាច ជះឥទ្ធិពល ទៅលើ​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ និង សុខុមាលភាព​ជាទូទៅ របស់​អ្នក​បាន​ដែរ​។ ដូច្នេះ វា​ពិតជា​ចាំបាច់ ក្នុង​ការយកចិត្តទុកដាក់ ចំពោះ​បញ្ហា​នៃ​ការឈឺចាប់​ចង្កេះ អោយបាន​ឆាប់ នៅពេល​ដែល​អ្នក​សម្គាល់​បាន​វា ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com