ពីនេះ ពីនោះ
«បទេស» មានន័យដូចប្រទេស រីឯ «បរទេស» គឺ​ប្រទេសដទៃ
18, Oct 2022 , 7:29 am        
រូបភាព
ទោះ​ខុសគ្នា​ត្រង់អក្សរ «រ» ប៉ុន្តែ​ពាក្យ «បទេស» និង «បរទេស» ក៏មាន​ន័យ​​ និង​សូរ​ខុស​គ្នា​​ផងដែរ។ សារព័ត៌មាន​ថ្មីៗ លើក​យក​ពាក្យ​ទាំងនេះ មក​ពន្យល់ ដោយសារ​តែសង្កេត​ឃើញ​សំណេរ​ខ្វះការប្រុង​ប្រយ័ត្ន​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម និង​អត្ថបទ​សារព័ត៌មានខ្លះ។

 
តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត «បទេស» [អាន​ថា ប៉ៈទេស] មានន័យដូចប្រទេស ដែលសំដៅ​លើ ទី, តំបន់, កន្លែងទួទៅ, ស្រុក, ដែន ។ ល ។ នានាប្រទេស ប្រទេសផ្សេងគ្នា ។ អ្នកនានាប្រទេស មនុស្សអ្នកនៅក្នុងដែនផ្សេងឬដែលមកអំពីដែនផ្សេង ។ 
 
រីឯពាក្យ «បរទេស»​ វិញ អាចអាន​ថា បរ៉ៈទេស ឬ ប៉ៈរៈទេស។ ពាក្យនេះ មានន័យថា ប្រទេសដទៃ ឬអ្នកប្រទេសដទៃ។ ជនបរទេស, គេទើបនឹងមកពីបរទេស ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com