ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការពារជាតិអាស៊ាន ដើម្បីពង្រឹងកិច្ចសហការ
18, May 2022 , 11:07 am        
រូបភាព
លោកនាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ គ្គនាយកនៃអគ្គនាយក​ដ្ឋាន​នយោបា​យ ​និង​កិច្ចការ​បរទេស​នៃក្រសួងការពារជាតិកម្ពុជា (ស្ថិតក្នុងឯកសណ្ឋានយោធា) ធ្វើជាអធិបតីនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការពារជាតិអាស៊ាន។ រូបពីក្រសួងការពារជាតិកម្ពុជា
លោកនាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ គ្គនាយកនៃអគ្គនាយក​ដ្ឋាន​នយោបា​យ ​និង​កិច្ចការ​បរទេស​នៃក្រសួងការពារជាតិកម្ពុជា (ស្ថិតក្នុងឯកសណ្ឋានយោធា) ធ្វើជាអធិបតីនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការពារជាតិអាស៊ាន។ រូបពីក្រសួងការពារជាតិកម្ពុជា
កម្ពុជា ដឹកនាំកិច្ចប្រជុំ២ គឺកិច្ច​ប្រជុំ​ឧត្តម​មន្ដ្រី​ការពារ​ជាតិ​អាស៊ាន​ (ADSOM) និ​ង​ កិច្ចប្រ​ជុំ​ឧត្តម​ម​ន្ត្រីការពារ​ជាតិ​ អាស៊ាន​បូក ​(ADSOM-Plus)​ ចា​ប់​ពីថ្ងៃទី​១​៧ ដល់​ទី​១៨ ​ខែ​ឧសភា ឆ្នាំ២០២២​ នៅទី​ស្តីការក្រសួង​ការ​ពា​រជាតិ​កម្ពុជា។​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ​អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​នយោបា​យ ​និង​កិច្ចការ​បរទេស​នៃក្រសួងការពារជាតិកម្ពុជា ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំទាំង២នេះ។


​ក្រសួងការពារជាតិកម្ពុជា ផ្សាយថា កិច្ច​ប្រជុំ​ឧត្តមមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ នឹង​ពិនិត្យ​លើ​គំនិត​ផ្តួចផ្តើមថ្មីៗ​រប​ស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីកា​រពារ​ជាតិ​អាស៊ាន​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្ដែង​​ក្នុង​អាស៊ាន​។ ​កិច្ចប្រជុំនេះ ​ក៏​នឹង​​ពិនិត្យ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣ផងដែរ ​រួម​មាន​ ទី១ ​សេចក្តី​ព្រាង​ចក្ខុវិស័​យភ្នំពេញ​ ស្តី​ពី​តួនាទី​ស្ថាប័ន​ការ​ពារ​ជាតិ ​ក្នុង​ការ​គាំទ្រ​ការស្ដារ​ឡើង​វិញ ក្រោយ​កូវីដ​១៩​ ទី២ ​សេចក្ដី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និងទី​៣ សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​​។ 
 
ក្រសួងការពារជាតិកម្ពុជា បន្តទៀតថា ​ចំពោះកិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​ការពារជា​តិ​បូកវិញ​ នឹង​ស្ដាប់​របាយ​ការណ៍​​រប​ស់ក្រុម​ការងារ​ជំនាញ​ទាំង​៧វិស័យ​ ក្នុ​ងក្រ​បខ័ណ្ឌ​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ​រួមមា​ន ​ទី១​ ជំនួយ​មនុស្សធម៌ និ​ង​ការជួយសង្គ្រោះពេលមាន​គ្រោះ​មហន្តរាយ​ ទី២​ សន្តិសុខ​លម្ហសមុទ្រ​ ទី៣ វេជ្ជសាស្ត្រ​យោធា ​ទី៤ ការប្រឆាំងអំពើភេរវកម្ម​ ទី៥​ ប្រតិបត្តិការ​រក្សា​សន្តិភាព ​ទី៦​ សកម្មភាព​កម្ចាត់​មីន​ដើម្បី​មនុស្ស​ធម៌​ និ​ង​៧​ សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌​មាន​។
 
​ក្រសួងការពារជាតិកម្ពុជា សរសេរដូច្នេះថា៖«កិច្ច​ប្រជុំទាំង​២ខាង​លើ​នេះ គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុង​នាមជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំសន្តិសុខ​ពាក់​ព័ន្ធ​ក្នុ​ងឆ្នាំ​២០២២​ ក្នុង​ការ​ជំរុញសាមគ្គីភាព​អាស៊ាន ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សន្ដិសុខ​តំបន់​ក្នុង​ពេល​បច្ចុប្បន្ន​ និង​បញ្ហា​ប្រឈម​កំពុង​លេច​ឡើងថ្មីៗ ស្រប​តាម​មូល​បទ​ថា សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម»​៕ 
 
 

Tag:
 កិច្ចប្រជុំមន្រ្តីការពារជាតិអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com