ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីសរយៈពេល៥ថ្ងៃ
19, May 2022 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ពេលឡើងយន្តហោះ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេច ហ៊ុន សែន ពេលឡើងយន្តហោះ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

 
ក្រសួងការបរទេស ផ្តល់ព័ត៌មានថា សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា នឹងថ្លែងសុទ្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ហើយសម្តេច អាចនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំពីបណ្តាប្រទេសមួយចំនួន រួមទាំងធុរជនបរទេសនានា។ 
 
បន្ថែមពីនេះ មេដឹកនាំកម្ពុជា នឹងថ្លែងសុទ្ទរកថា ក្នុងព្រឹត្តិការណ៍ «រាត្រីកម្ពុជា (Cambodia Night)» ដែលរៀបចំដោយក្រុមហ៊ុនវើលដ៍ ប្រ៊ីជ គ្រុម (WorldBridge Group) ដើម្បីលើកស្ទួយធុរកិច្ចបរទេសនៅកម្ពុជា។ នេះបើតាមក្រសួងការបទេសដដែល ដោយបានផ្តល់ព័ត៌មានបន្ថែមថា សម្តេច ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបដែរ។ 
 
សម្តេចនាយករដ្ឋមន្រ្តី ជូនដំណឹងលើទំព័រថា សម្តេច នឹងចាកចេញពីកម្ពុជា នៅម៉ោង១កន្លះ រំលងអធ្រាតឈានថ្ងៃទី២១ ខែឧសភា ទៅកាន់ប្រទេសស្វីស៕ 
 

Tag:
 ហ៊ុន សែន
  វេទិកាសេដ្ឋកិច្ចពិភពលោក
  ស្វីស
© រក្សាសិទ្ធិដោយ thmeythmey.com