ជាតិ
សេដ្ឋកិច្ច
CDC ឱ្យក្រុមហ៊ុន៦ទៀត បោះទុនជាង១៤លានដុល្លារ បង្កើតរោងចក្រ និងផ្តល់ការងារជិត២០០០កន្លែង
26, May 2022 , 6:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបថត៖ CDC
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបថត៖ CDC
ដោយ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុនចំនួន៦បន្ថែមទៀត ដែលគ្រោងបោះទុនវិនិយោគជាង ១៤លានដុល្លារបង្កើតរោងចក្រនៅកម្ពុជា បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)​។ បើតាម​ CDC ក្រុមហ៊ុនទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានដល់ ២០០០ កន្លែង។



CDC បានអនុម័តឱ្យក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD បង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមួយទុនវិនិយោគ ៣,៨លានដុល្លារ។

រោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋបាន ជាង ១២០០កន្លែង ខណៈរោងចក្រ ត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ របស់ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD អាចបង្កើតការងារបានជិត២០០កន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ង្កើតរោងចក្រ។ បើតាម CDC ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារ។

CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន Xiantong Wire and Cable Co., Ltd ​និងក្រុមហ៊ុន Neutralize (Cambodia) Industrial Co., Ltd  បង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផងដែរ។ ក្រុមហ៊ុនទាំងពីរនេះ មានទុនវិនិយោគ ប្រមាណ៦លានដុល្លារ ដែលអាចផ្តល់ឱកាសការងារដល់ពលរដ្ឋបានជិត៣០០កន្លែង ។

ក្រុមហ៊ុន Cambodian Longwan Light Industry Co., Ltd ក៏ត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រផលិតកាបូប និងស្បែកជើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ ក្រុមហ៊ុននេះមានទុនវិនិយោគចំនួន ១លានដុល្លារ ដែលបង្កើតការងារបានប្រមាណ ១៨០នាក់។

CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន LUUS KH CO., LTD ឱ្យបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម។ក្រុមហ៊ុននេះបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ជាមួយទុនវិនិយោគ ១,៤លានដុល្លារ ដែលអាចបង្កើតការងារបាន៨០កន្លែង ដល់ពលរដ្ឋ៕
 

Tag:
 CDC រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com