កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន នឹងទទួលស្វាគមន៍ពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក FIFA WORLD CUP
27, May 2022 , 4:54 pm        
រូបភាព
(រូបពីវេបសាយqatar2022)
(រូបពីវេបសាយqatar2022)
ដោយ៖ហៀក ឆក

គណៈកម្មធិការកីឡាអូឡាំពិកកម្ពុជា បានចេញសេចក្តីប្រកាសពត៌មានអំពីការមកដល់នៃពានរង្វាន់លំដាប់ពិភពលោក FIFA WORLD CUP ក្នុងប្រទេសកម្ពុជា លើកដំបូង។ ពាននឹងត្រូវបានដង្ហែរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់វិមានសន្តិភាព នាថ្ងៃទី ១៥ មិថុនា ដោយមាន សម្តេច ហ៊ុន សែន ចូលរួមជាអធិបតីភាព។




កីឡាករ Casillas(អាវស), KAKA(អាវខ្មៅ)​និងពានរង្វាន់ (ប្រភព FIFA World Cup)

ពានរង្វាន់លំដាប់ពិភពលោក FIFA WORLD CUP នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ មិថុនា ក្នុងលក្ខណៈដំណើរគោចរ “FIFA WORLD CUP Trophy Tour” ដែលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល។ ក្រៅពីនេះ ក៏មានការបើកឲ្យមានការទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកបាន នៅពហុកីឡដ្ឋាន មរតកតេជោ។ នេះបើតាមគណៈកម្មធិការអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកា កូឡា ចេញសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២២។
 
ដំណើរជុំវិញពិភពលោកនៃព្រឹត្តការណ៍ “FIFA WORLD CUP Trophy Tour” មានចំនួន ៥១ ប្រទេសដែលត្រូវដាក់តាំង ស្របពេលការប្រកួតជម្រុះ ក្រុមទាំង៣២ ផងដែរ។ ពានរង្វាន់នេះផងដែរ នឹងត្រូវដាក់តាំង ក្នុងកម្មវិធី Coca-Cola Arena នាក្នុងទីក្រុង ឌូបៃ ដោយមានអតីតតារាឆ្នើម របស់ក្រុមបាល់ទាត់ អធិរាជសរៀលម៉ាឌី្រត (Real Madrid)​ ២រូប ចូលរួមមាន Iker Casillas (អ្នកចាំទី) និងខ្សែបម្រើ Kaka។ សេចក្តីបញ្ជាក់របស់ FIFA។
  

ពានរង្វាន់ world cup និងតារាងប្រទេសទាំង៣២ លេងវគ្គជម្រុះfifa world cup(ប្រភព FIFA World Cup)

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP Trophy Tour” បានចាប់ផ្តើម​កាលពីថ្ងៃទី១២ ឧសភា ក្នុងទីក្រុង ឌូបៃ រហូតដល់ខែធ្នូ ឆ្នាំ២០២២។ ពានរង្វាន់បាលទាត់ពិភពលោក ស្រោបមាសសុទ្ធទម្ងន់ ១៨ ការ៉ាត់៕
 
 
 

Tag:
 សម្តេចហ៊ុន សែន
 ពានFIFA WORLD CUP
© រក្សាសិទ្ធិដោយ thmeythmey.com