អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ONiON Mobility និងTotalEnergies រួមគ្នាលើកកម្ពស់​ការប្រើប្រាស់​យានជំនិះអគ្គិសនី​នៅ​កម្ពុជា
02, Jun 2022 , 9:29 am        
រូបភាព
 កម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងថាមពលស្អាតតាមរយៈ ការចូលរួមពីក្រុមហ៊ុនឯកជន និងការជួយ ជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្នុងការជំរុញ​ឲ្យមានការប្រើប្រាស់​យានជំនិះអគ្គិសនីនិងការកសាងហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយជាច្រើនកន្លែងជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីដំណើរឆ្ពោះទៅរកកំណើននៃការប្រើប្រាស់យានជំនិះអគ្គិសនី និងការចូលរួមសម្រាប់ប្រទេសកម្ពុជាយើងដោយគ្មានការបំពុលផ្សែងពុលលើដងវិថី នៅក្នុងឆ្នាំ 2050។
 


ទន្ទឹមនឹងនេះផងដែរ​កាលពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន ONiON Mobility Co.,Ltd. និង​ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រកាសដាក់ឲ្យដំណើរការអនុស្ថានីយប្តូរអាគុយ ONiON Mobility នៅក្នុងស្ថានីយប្រេងឥន្ធនៈ TotalEnergies ចំនួនពីរស្ថានីយដើម្បីចូលរួមបង្កើន និងលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា​។​
 
ក្នុងកម្មវិធីនោះផងដែរលោក Ly David, នាយកគ្រប់គ្រង់ផ្នែកយានជំនិះអគ្គិសនីនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី​ បាន​មានប្រសាសន៍ក្នុងកម្មវិធីថា៖ «យើងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចូលរួមចាប់ដៃគូសហការជាមួយក្រុមហ៊ុន ONiON Mobility ក្នុងការដាក់ឲ្យដំណើរអនុស្ថានីយប្តូរអាគុយ ONiON Mobility ស្ថិតក្នុងស្ថានីយ TotalEnergies ដើម្បីសម្រួលដល់ការផ្លាស់ប្តូរអាគុយដល់អ្នកបើកបរកង់បីអគ្គិសនីអនៀន ធីវ័ន និងការចូលរួមជាមួយគ្នាក្នុងកិច្ចអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា»។ 


 
លោកបាន​បន្ថែមថា៖  «អនៀន  ម៉ូប៊ីលីធី គឺជាក្រុមហ៊ុន ដែលត្រូវបានបើកដំណើរការរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន ស្ថានីយមេហ្គា និងអនុស្ថានីយនៅកម្ពុជាជាបន្តបន្ទាប់ទៅគ្រប់តំបន់នៃប្រទេស។ សមិទ្ធិផលទាំងនេះអាចបង្កើនការងារជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជាក្នុងវិស័យ ប្រព័ន្ធមធ្យោបាយធ្វើដំណើរបែបអេកូឡូស៊ី អមជាមួយផែនការរបស់យើងសម្រាប់នាំចេញនូវផលិតផលយានជំនិះអគ្គិសនីទៅកាន់តំបន់អាស៊ីអាគ្នេយ៍​ និងពិភពលោក»។


 
ក្នុងនោះផងដែរលោកស្រី Dinah Jogia KUMAR នាយកគ្រប់គ្រង និងអ្នកប្រចាំការប្រទេសកម្ពុជានៃក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd បានមានប្រសាសន៍ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះថា៖ «ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរនេះ ព្រមទាំងការដាក់ឲ្យដំណើរការនៃអនុស្ថានីយប្តូរអាគុយសម្រាប់កង់បីអគ្គិសនីរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី គឺជាជំហានដ៏សំខាន់មួយទៅលើការអភិវឌ្ឍន៍នៃការមិនមានផ្សែងបំពុលពីយានជំនិះអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ហើយ​នេះក៏ជាចំណុចចាប់ផ្តើមនៃការកសាងទំព័រនៃមធ្យោបាយធ្វើដំណើរបែបថ្មី ដែល ជាក់ស្តែងដូចជាការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីចូលរួមបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម ដើម្បីប្រទេសកម្ពុជានិងពិភពលោករបស់យើងកាន់តែស្អាតជាងមុន»។
 
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ​ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា​ ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។
 


សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111។
 
អំពីក្រុមហ៊ុនអនៀន
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក អនៀន ម៉ូប៊ីលីធីគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility




អំពីក្រុមហ៊ុនតូតាល់អេនើជី
 
ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1993។ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា) ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120ដែលមានហាងBonjourជាង70ហាងការលក់ផ្ទាល់ដល់អតិថិជនB2Bនិងវិស័យអាកាសចរណ៍។
លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។
 


សម្រាប់ព័ត៌មានបន្ថែមចូលទំនាក់ទំនង៖ 


(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Onion
© រក្សាសិទ្ធិដោយ thmeythmey.com