អត្ថបទពាណិជ្ជកម្ម
​កម្មវិធី EstateBook ក្នុងទូរស័ព្ទ និងវ៉ិបសាយ ផ្តល់ភាព​ងាយស្រួលសម្រាប់អ្នក​ចង់ដាក់លក់ ឬទិញអចលនទ្រព្យ
02, Jun 2022 , 6:59 pm        
រូបភាព
 ក្នុងឆ្នាំ២០២២នេះ អចលនទ្រព្យនៅកម្ពុជា ហាក់បង្ហាញសញ្ញាណល្អ ខណៈពេលដែលចរន្ដទិញ លក់និងជួលផ្សេងៗ មានសន្ទុះកើនឡើងវិញ។ តម្រូវការទាំងអស់នេះហើយ ទើបធ្វើបងប្អូនចាប់ផ្ដើមស្វែងរកវិធីសាស្រ្ដ ដើម្បីទិញ និងលក់អចលនទ្រព្យ ទន្ទឹមនឹងនេះក៏មានផលវិបាកមួយ គឺពិបាកស្វែងរកកន្លែងណាដែលអាចទុកចិត្តបាន ងាយស្រួល ជាពិសេសចំណេញពេលវេលា ហើយបញ្ហាដ៏ធំជាងគេនោះគឺ ខ្លាចទិញឬលក់ បានតម្លៃមិនល្អ ។
 
ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ថ្ងៃនេះ នឹងបង្ហាញបងប្អូនពីក្រុមហ៊ុនមួយ មានឈ្មោះថា EstateBook ដែលមានទាំងវេបសាយ និងកម្មវិធីទូរស័ព្ទថ្មី (App) ងាយស្រួលក្នុងការទិញ ដាក់ជួលឬលក់អចលនទ្រព្យ ជាពិសេសគឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ងាយស្រួលដល់អ្នកប្រើប្រាស់ និងលើសពីវេបសាយ កម្មវិធីទូរស័ព្ទ ដាក់លក់ផ្ទះធម្មតា។


 
ការបង្កើតឡើងរបស់ក្រុមហ៊ុន EstateBook ទាំងវ៉ិបសាយ និងកម្មវិធីទូរស័ព្ទដៃនេះ គឺមានលក្ខណៈពិសេស ដោយមនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយ ទិញលក់អចលនទ្រព្យ ស្វែងរកម្ចាស់អចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យនៅក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃEstate Book បានដោយផ្ទាល់ ដោយខ្លួនឯងតែម្ដង ហើយកាន់តែងាយស្រួល និងច្បាស់លាស់ អ្នកប្រើប្រាស់ទាំងអស់ ក៏អាចស្វែងរកទីតាំងអចលនទ្រព្យទាំងអស់នៅលើផែនទី Google Mapបានផងដែរ ដើម្បីឱ្យកាន់តែទុកចិត្ត និងមានជំនឿចិត្តក្នុងការទិញ លក់ទ្រព្យផ្សេងៗ។
 


ម្យ៉ាងវិញទៀត ចំណុចដែលទាក់ទាញបំផុត និងខុសពីគេរបស់វេបសាយ និងApp EstateBook គឺអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ទំនាក់ទំនងគ្នាបាន ក្នុងដំណើរការទិញលក់ ទៅតាមតម្រូវការ ឬស្ថានភាពណាមួយជាក់ស្ដែង។ មិនតែប៉ុណ្ណោះ មិនមែនគ្រាន់ជាកន្លែងមួយ ក្នុងការស្វែងរកអចលនទ្រព្យទេ ក្រុមហ៊ុន EstateBook ក៏បានបន្ថែមមាតិកា ដូចជាអត្ថបទ ព័ត៌មានអចលនទ្រព្យផ្សេងៗ ដើម្បីផ្ដល់ចំណេះដឹង និងប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ ដែលជាបណ្ដុំទាក់ទងនឹងវិស័យនេះតែម្ដង។
 








ជារួមគេហទំព័រ និងកម្មវីធីទូរស័ព្ទEstateBook ពិតជាផ្ដល់នូវចំណុចងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកចង់ទិញ លក់ឬជួលអចលនទ្រព្យ ដើម្បីទទួលបានតម្លៃល្អ និងងាយស្រួលស្វែងរកជាងមុន។
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Estate Book
© រក្សាសិទ្ធិដោយ thmeythmey.com