ជាតិ
បទសម្ភាសន៍
៣៩ឆ្នាំក្នុងតំណែងជាមេឃុំព្រះដាក់ លោក តូច ឈន់ សុំសម្រាកនៅអាយុ៩០ឆ្នាំ
03, Jun 2022 , 5:58 pm        
រូបភាព
លោក តូច ឈន់ ថតជាមួយអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។ រូបភាព៖ ហ្វេសប៊ុក ឃឹម ហ្វីណង់
លោក តូច ឈន់ ថតជាមួយអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។ រូបភាព៖ ហ្វេសប៊ុក ឃឹម ហ្វីណង់
សៀមរាប៖ នៅអាណត្តិទី៥ សម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២នេះ លោក តូច ឈន់ មេឃុំព្រះដាក់ ស្រុកបន្ទាយស្រី មិនបានស្ថិតក្នុងចំណោមបេក្ខភាពឈរឈ្មោះទៀតទេ។ ឆ្នាំនេះ លោកមេឃុំព្រះដាក់ បានសុំថ្នាក់លើរបស់លោក សម្រាកពីការងារជាមេឃុំនេះ ខណៈដែលបានកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៣មក ជារួមគឺវាមានរយៈពេល៣៩ឆ្នាំមកហើយ។ ក្នុងវ័យជរាទៅហើយ លោក តូច ឈន់ យល់ថា ខ្លួនគួរមានពេលសម្រាកឱ្យបានច្រើន ហើយយកពេលសេសសល់ទាំងប៉ុន្មាន រៀនសូត្រ និងប្រណិប័តន៍ធម៌អារ្យ និងគួរចាកឆ្ងាយពីរឿងលោកិយឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។

 
សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក តូច ឈន់ មេឃុំព្រះដាក់ ដូចតទៅនេះ៖



 
 
ដ្បិតថានឹងអស់តួនាទីជាមេឃុំព្រះដាក់នៅចុងខែ មិថុនា ខាងមុខនេះក៏ពិតមែន តែលោក តូច ឈន់ រំពឹងថា ថ្នាក់ដឹកនាំជំនាន់ថ្មី នឹងបន្តបេសកកម្មដើម្បីកសាង អភិវឌ្ឍន៍ឃុំព្រះដាក់ ដែលលោកបានរួមចំណែកតាំងពីក្រោយឆ្នាំ១៩៧៩មក ឱ្យបន្តរីកចម្រើនបន្ថែមទៀត។ លោកចង់ឱ្យអ្នកថ្មី បន្តរៀបចំប្រព័ន្ធប្រឡាយ ទំនប់ទឹក ផ្លូវថ្នល់។ល។ ឱ្យបានច្រើនបន្ថែមទៀត។ អ្វីជាមោទកភាណក្នុងដំណែងជាមេឃុំ លោក តូច ឈន់ សប្បាយរីករាយ ពេលឃើញក្មេងៗទទួលបានការអប់រំច្រើន និងឃើញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន រីកចម្រើនជាបន្តបន្ទាប់៕
 
 

Tag:
 បោះឆ្នោតឃុំសង្កាត់ ២០២២
  ព្រះដាក់
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com