ជាតិ
ពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោតតាមការិយាល័យមួយចំនួនក្នុងក្រុងសៀមរាប
04, Jun 2022 , 4:59 pm        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋមួយចំនួនបានចេញទៅពិនិត្យឈ្មោះបោះឆ្នោតរបស់ខ្លួន តាមការិយាល័យបោះឆ្នោតក្នុងក្រុងសៀមរាប។ ការិយាល័យបោះឆ្នោត ត្រូវបានរៀបចំរួចរាល់ហើយ ដោយរង់ចាំថ្ងៃស្អែកដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជាផ្លូវការតែប៉ុណ្ណោះ។ ខេត្តសៀមរាបមានការិយាល័យបោះឆ្នោតសរុប១៥០៨ ស្មើនឹង៨៤៧មណ្ឌល ទូទាំងក្រុង/ស្រុក។ កម្លាំងចម្រុះនានា ក៏ត្រូវបានដាក់ពង្រាយដើម្បីការពារតាមការិយាល័យផងដែរ៕

 
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗដែលប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាវត្តបូណ៌ (សង្កាត់សាលាកំរើក) សាលាបឋមសិក្សាស្ទឹងថ្មី និងសាលាបឋមសិក្សាស្វាយដង្គំ (សង្កាត់ស្វាយដង្គំ) ក្នុងក្រុងសៀមរាប
 




























Tag:
 បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com