ជាតិ
វីដេអូ
ខានមកអង្គរវត្ត២០ឆ្នាំ! លោកយាយ តាន់ ឈី ថា អង្គរវត្តឥឡូវសប្បាយជាងមុន
05, Jun 2022 , 7:59 am        
រូបភាព
សៀមរាប៖ នេះជា​លើកទី២​ ដែលលោកយាយ តាន់ ឈី វ័យ៨៥ឆ្នាំ បានធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត ជាមួយក្រុម​គ្រួសារ។ ដូនចាស់អង្គុយលើរទេះរុញរូបនេះ លើកឡើងថា អង្គរវត្តមានសម្រស់ស្រស់ស្អាត និងសប្បាយជាងមុន ដែលខុសពី២០ឆ្នាំមុន។

 
លោកយាយ តាន់ ឈី បានធ្វើដំណើរពីស្រុកកណ្ដៀង ខេត្ត​ពោធិ៍សាត់ មកលេង​ប្រាសាទអង្គរវត្ត ដែលជាបេះដូងរបស់កម្ពុជា។ ក្នុងដំណើរកម្សាន្តជាមួយក្រុមគ្រួសារមកកាន់ខេត្តសៀមរាប លោកយាយ បានមកអង្គុយគយគន់សម្រស់អង្គរវត្តពីចម្ងាយ ខណៈដែលមិនអាចធ្វើដំណើរចូលខាងក្នុងបាន ដោយសារកត្តាសុខភាព។ 
 
អង្គុយលើរទេះ និងនិយាយតិចៗ លោកយាយវ័យ ៨៥ឆ្នាំរូបនេះ ប្រាប់សារព័ត៌មាន Thmey Thmey25ពីមូលហេតុអង្គុយមើលអង្គរពីចម្ងាយដូច្នេះ៖«ចិត្តចង់មើលត្រឹមហ្នឹង បានឃើញតែប៉ុណ្ណោះ គឺសប្បាយចិត្តហើយ។ បើយើងចូលទៅទៀត គឺទៅមិនរួចទេ ព្រោះជើងយើងឈឺ»។ 
 
ក្រៅពីមកកម្សាន្តនៅខេត្តសៀមរាប លោកយាយ តាន់ ឈី ក៏បាន​នាំយក​ថវិកាផ្ទាល់ខ្លួន៥០០ដុល្លារដែលបានសន្សំមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជាសៀមរាបផងដែរ។ បើតាមដូនចាស់រូបនេះ ការផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ បាន​ជួយសង្រ្គោះដល់កុមារ។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជា​មួយ​លោក​យាយ តាន់ យី ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com