ជាតិ
បោះឆ្នោត
ទិដ្ឋភាពការបោះឆ្នោតនៅតាមការិយាល័យមួយចំនួនក្នុងក្រុងសៀមរាប
05, Jun 2022 , 9:56 am        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី បានសម្រុកទៅតាមការិយាល័យបោះឆ្នោតនានា ក្នុងក្រុងសៀមរាប ទាំងព្រឹកព្រលឹម។ ពួកគេបានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការរៀបចំបានល្អទាំងផ្នែកខាងក្រៅ និងខាងក្នុងការិយាល័យបោះឆ្នោត។ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូចៗ ជនពិការ និងអ្នកមានជំងឺ សុទ្ធសឹងស្ថិតក្នុងបុគ្គលមានអាទិភាព ចូលបោះឆ្នោតមុនគេ ដោយមិនចាំបាច់ទម្រង់ជួរឡើយ។ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាមុខនាគ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក៏ជាមណ្ឌលបោះឆ្នោតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រុមគ្រួសារលោកផងដែរ។ លោកអភិបាលខេត្ត ទម្រង់ជួរចាំចូលបោះឆ្នោតដូចប្រជាពលរដ្ឋទូទៅដែរ៕

 
សូមទស្សនាទិដ្ឋភាពប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាមុខនាគ (សង្កាត់គោកចក) និងសាលាបឋមសិក្សាវត្តបូព៌ (សង្កាត់សាលាកំរើក) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដូចតទៅនេះ៖  
 
























© រក្សាសិទ្ធិដោយ thmeythmey.com