កីឡាជាតិ
ជាតិ
កម្ពុជាចូលរួមប្រកួតកីឡាអេឡិចត្រូនិក Southeast Asian Cap
05, Jun 2022 , 11:44 am        
រូបភាព
 រូបពី The Strongest Esport
រូបពី The Strongest Esport
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបង្ហាញពីសមាសក្រុមកម្ពុជា ២ ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asian Cap (MSC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។




សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូន២ក្រុមចូលរួម​ប្រកួត កីឡាអេឡិចត្រូនិក Southeast Asian Cap គឺក្រុម Impunity KH និង See You Soon។ ការប្រកួតនេះ មាន១២ក្រុមចូលរួម ដោយមកពី៧ប្រទេស រួមមានកម្ពុជា, ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី, សិង្ហបុរី និងមីយ៉ាន់ម៉ា។ ការប្រកួតលើកទី៦នេះ មានទឹកប្រាក់ប្រមាណ ៣០០,០០០ដុល្លារ។ 
 
លោក លន់ សាមឌី អគ្គលេខាអេឡិចត្រូនិក បានបញ្ជាក់ថា កីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា Mobile Legends Bang Bang មានការរីកចម្រើន ហើយមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងស្រុក។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា៖«ខ្ញុំជឿជាក់ទៅលើកីឡាករជម្រើសជាតិកម្ពុជា ព្រោះពួកគេមានការរីកចម្រើនខ្លាំង។»។
 
ព្រឹត្តិការណ៍នេះ ចែកជា៤ពូល៖
 
-ពូល A មាន TODAK, Falcon Esports, Onic Esports 
-ពូល B មាន RSG Philippines, See You Soon, RSG Singapore
-ពូល C មាន RRQ Hoshi, Idonotsleep, Smart Omega
-ពូល D មាន Impunity KH, Orange Esports, Evos Singapore 
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនៅឆ្នាំ២០២១ Impunity KH គឺជាក្រុមតែមួយ ដែលតំណាងឲ្យកម្ពុជា។ ដោយសារពេលនោះ ជំងឺកូវីដ-១៩ មានការរីករាលដាលជាខ្លាំង ទើបព្រឹត្តិការណ៍ MSC ត្រូវធ្វើតាមប្រព័ន្ធ Online ដោយមាន៩ប្រទេសចូលរួម ជាមួយទឹកប្រាក់រង្វាន់ ១៥០,០០០ដុល្លារ។ Impunity KH បានធ្លាក់ត្រឹមវគ្គជម្រុះ ដោយចាញ់ក្រុម Execration របស់ហ្វីលីពីន។ នេះជាការប្រកួត MSC លើកទី៦ហើយ គិតត្រឹមឆ្នាំ២០២២៕ 
 

Tag:
 កីឡាអេឡិកត្រូនិច
  Impunity KH
  See You Soon
  Southeast Asian Cap
© រក្សាសិទ្ធិដោយ thmeythmey.com