អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ឈ្នះពានល្អបំផុតប្រចាំឆ្នាំ​ផ្នែកជំងឺក្រពះពោះវៀន និងមន្ទីរពេទ្យថ្មីឆ្នើមប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា
07, Jun 2022 , 11:09 am        
រូបភាព
 មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលបានទទួលពានល្អបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជាផ្នែ កជំងឺក្រពះពោះវៀន និងមន្ទីរពេទ្យថ្មីឆ្នើមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា។ 
លោក លឹម តារារិទ្ធ អគ្គនាយកប្រតិបត្តិរបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានទទួលពានរង្វាន់ទាំង២នេះ នៅកម្មវិធី Cambodia Healthcare Awards ឆ្នាំ២០២២ ដែលបានធ្វើនៅថ្ងៃទី២៨ ខែឧសភា។ Cambodia Healthcare Awards 2022 ត្រូវបានរៀបចំឡើងដោយ Global Health Asia-Pacific និង Cam-Jade Asia។ 


 
ក្រោយទទួលបានពានពី Global Health Asia-Pacific លោក លឹម ដារារិទ្ធ បានចែករំលែកថាពាននេះពិតជាមានតម្លៃយ៉ាងខ្លាំង សម្រាប់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបន្តផ្ដល់ជូនការថែទាំឱ្យកាន់តែល្អប្រសើរជូនអ្នកជំងឺ។
 
ពានរង្វាន់ទាំង២នេះ ត្រូវបានផ្ដល់ជូនដល់មន្ទីរពេទ្យស្តង់ដារអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបង្ហាញការទទួលស្គាល់ ពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលពេញមួយឆ្នាំនេះ។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានគេស្គាល់ថា ជាមន្ទីរពេទ្យដែលផ្ដល់ជូនការថែទាំស្តង់ដារអន្តរជាតិ ដោយវេជ្ជបណ្ឌិតជំនាញៗ មកពីបរទេស និងក្នុងស្រុក។ 


 
ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានបើកសម្ពោធផ្នែកឯកទេស ចំនួន២៥ ផ្នែកសង្គ្រោះបន្ទាន់ បន្ទប់វះកាត់ខ្នាតតូចធំ និងបន្ទប់សម្រាកព្យាបាល ២៤ម៉ោង។
 
បន្ថែមពីលើក្រុមវេជ្ជសាស្រ្តជំនាញៗ មកពីប្រទេសបារាំង និងកាណាដា មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ក៏បានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បីបំពេញតម្រូវការដល់អ្នកជំងឺតាមស្តង់ដារអន្តរជាតិ៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com