ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ ដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាព តាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាន នៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យុទ្ធនាការនេះ នឹងមានការចូលរួមពីវិ ចិត្រករដែលមានទេពកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ ដូចដែលមានបង្ហាញក្នុងគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”
https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមផងដែរ ពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។
គេហទំព័រនេះអនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (សៀវភៅបើកចំហ)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។
អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព។»។
វិចិត្រករក្នុងស្រុក នឹងបង្ហាញការបកស្រាយរបស់ពួកគេ ដែលតំណាងឱ្យកម្រិតផ្សេងៗគ្នា នៃឯកជនភាពនៃប្រូហ្វាល Facebook ដែលកម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបានអំណោយពីក្រុមហ៊ុន Meta ជាដើម។
លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោកភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជា និងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta នៅទីនេះក្នុងប្រទេសកម្ពុជា ទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ»។
ព្រឹត្តិការណ៍ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។
កុំស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ជួបជាមួយវិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។
ការតាំងពិព័រណ៍ និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។
អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិមុនពេលមកដល់ប្រទេសកម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃការងាររចនារបស់គាត់សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”៕
(អត្ថបទពាណិជ្ជកម្ម)