អត្ថបទពាណិជ្ជកម្ម
អស់ស្ទះ! Jaguar Land Rover បញ្ចេញម៉ូឌែលថ្មី Land Rover Defender 130 តួរថយន្តកាន់តែវែងជាមុនដែលមាន៨កៅអី
10, Jun 2022 , 5:33 pm        
រូបភាព
កាលពីពេលថ្មីៗនេះ Jaguar Land Rover បានបង្ហាញនូវរូបរាងជាផ្លូវការសម្រាប់ម៉ូឌែលថ្មីនៃពាក់កណ្ដាលឆ្នាំ២០២២នេះគឺកំពូលអ្នកចម្បាំងលើដងផ្លូវ Land Rover Defender តួ១៣០។ អស់លោកអ្នកប្រហែលជាមានចម្ងល់ហើយថាអ្វីទៅជាតួ១៣០ ហើយហេតុអ្វីបានជាវាត្រូវបានផលិតឡើង។ ជាទូទៅតួរបស់រថយន្ត Land Rover Defender មានពីរប្រភេទគឺតួ៩០ដែលមានទ្វារបើកមានមួយរួមជាមួយកៅអីមួយជួរនិងតួ១១០ដែលមានទ្វារបើកពីររួមជាមួយកៅអីពីរជួរ។ 
 

 
ចំពោះតួ១៣០ដ៏ថ្មីសន្លាងនេះគឺជាតួដ៏វែងបង្អស់របស់ ម៉ូឌែលDefender។ ចំណុចពិសេសដែលយើងងាយមើលឃើញនឹងភ្នែកគឺ តួវែងនេះមានប្រវែងរហូតទៅដល់ 5,358mm និងកម្ពស់ ១,៩៧០mm ដោយឡែកកៅអីមានចំនួន៨ ដោយជួរទី២និងទី៣ មានកៅអី៣ពេញៗ ងាយស្រួលសម្រាប់លោកអ្នកដែលមានសមាជិកគ្រួសារច្រើន មិនបារម្ភពីបញ្ហាចង្អៀតនោះទេ។ កាន់តែពិសេស វាបានបំពាក់មកជាមួយអេក្រង់ធំថ្មីដែលមានទំហំ ១១.៤អ៊ីញដែលដំណើរការដោយប្រព័ន្ធ Pivi Pro System វាធ្វើការឆ្លើយតបនឹងការបញ្ជាមានភាពរហ័សនិងងាយស្រួល។ ដូចដែលលោកអ្នកបានជ្រាបស្រាប់ហើយថា Land Rover Defender ត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់សម្រាប់គ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរលោង ផ្លូវដែលមានឧបសគ្គច្រើនដូចជាចុះទឹក ឡើងចំណោត កាត់ក្រួស ខ្សាច់ ថ្ម ឬប្រភេទផ្លូវរអិលនោះទេ  Defender អាចរ៉ាប់រ៉ងទៅកាន់លោកអ្នកបានទាំងអស់។ 
 





 
ឥឡូវនេះ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចរកក់ទុកឬទំនាក់ទំនងសួរពីព័ត៌មានលម្អិត លោកអ្នកក៏អាចទាក់ទងមកកាន់ក្រុមហ៊ុន Jaguar Land Rover Cambodia ដោយផ្ទាល់ដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ ០៧០ ៩៩៩ ១១១ ឬអញ្ជើញមកកាន់ទីតាំងដោយផ្ទាល់របស់អគារតាំងបង្ហាញរថយន្ត Jaguar Land Rover Cambodia នាអគារលេខ ២៦៤A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ កាន់តែពិសេសលោកអ្នកក៏អាចជ្រើសរើសនូវ ជម្រើសជាច្រើនដែលបានបំពាក់លើរថយន្ត ដូចជា ការជ្រើសរើសនូវពណ៌រថយន្ត ពណ៌ស្បែកពូក ម៉ាស៊ីនរថយន្ត គ្រឿងបន្លាស់បន្ថែមដូចជា កំបាំងភក់ ឈ្នាន់ជាន់ជើង ទៅតាមការចង់បានរបស់លោកអ្នក។ កក់រថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នកឥឡូវនេះជាមួយជម្រើសដ៏ល្អផ្ដាច់គេតែមួយគត់នៅ Jaguar Land Rover Cambodia៕
 

  
(អត្ថបទពាណិជ្ជកម្ម) 
  
 
 
 
 
 
  
 

© រក្សាសិទ្ធិដោយ thmeythmey.com