អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ទទួល​យក​ការទូទាត់​តាម​រយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូបាល
11, Jun 2022 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ ឈាន​មុខ​គេ​នៅ​កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បាន​ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ប័ណ្ណ​ទូទាត់​ឌីជីថល ដែល​អាច​ទូទាត់​បាន​ តាម​រយៈ​កម្មវិធី អេស៊ីលីដា​ម៉ូបាល។
 
លោក តូ សុខណាង អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ភាព​ជា​ដៃគូ​រួមគ្នា​នេះ​នឹង​បើក​ឱកាស​កាន់​តែ​ច្រើន សម្រាប់​ធនាគារ អេស៊ីលីដា ក្នុង​ការគាំទ្រ​ការទូទាត់​តាម​ឌីជីថល សម្រាប់ វល្លិតកូដ (Wallet Code)"។ "ប័ណ្ណ​ទូទាត់​ឌីជីថល ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ភាព​ងាយ​ស្រួល ភាព​បត់​បែន ជំនឿ​ជាក់ និង​សុវត្ថិភាព ហើយ​យើង​ក៏​ឃើញ​មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង ​នូវ​តម្រូវការ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។"។ 
 
"តាម​រយៈ វល្លិតកូដ ដែល​ជា​ទម្រង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺ​យើង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ការ​កម្សាន្ត​ឌីជីថល អាច​ចូល​ប្រើប្រាស់​បាន​ទាំង​អស់​គ្នា ហើយ​យើង​តែង​ស្វែងរក​វិធី​ល្អៗ និង​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល សម្រាប់​អតិថិជន​ក្នុង​ការ​ទូទាត់។ តាម​រយៈ​ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជន​អាច​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម វល្លិតកូដ តាម​អេស៊ីលីដា​ម៉ូបាល បាន​ដោយ​វិធី​ងាយៗ។ "។
 
បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ "យើង​ទទួល​ស្គាល់​ពី​សារៈសំខាន់ ​នៃ​ការផ្តល់​ជូន​អតិថិជន​របស់​យើង នូវ​ភាព​ងាយ​ស្រួល​នៃ​សេវា​កម្ម និង​ផលិតផល​ណា​មួយ​របស់​ធនាគារ ក៏​ដូចជា​ឥទ្ធិពល​ជា​វិជ្ជមាន ដែល​ទទួល​បាន​មក​ពី​ភាព​ជា​ដៃគូ​ចម្រុះ ជា​មួយ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​សហគមន៍​របស់​យើង។"។
 
ធនាគារ អេស៊ីលីដា បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ នៅ​គ្រប់​ខេត្ត-ក្រុង ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស រួម​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ផង​ដែរ។ 


 
ទន្ទឹម​នឹង​នេះ ទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បាន​បង្កើត​ចេញ​ជា​ថ្នាល​កម្សាន្ត​ដ៏​ទូលំ​ទូលាយ​មួយ សម្រាប់​ប័ណ្ណ​ទូទាត់​លើ​ទំនិញ​ឌីជីថល ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន ដែល​កំពុង​កើន​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ព្រម​ទាំង​ចូល​ចិត្ត​ការ​ទិញ​ទំនិញ និង​សេវាកម្ម​តាម​អន​ឡាញ។ ជា​មួយ​នឹង​ទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល​នេះ អាជីវកម្ម​ជា​ច្រើន​អាច​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន ​នូវ​សេវាកម្ម​ឌីជីថល​ដ៏​ពេញ​ចិត្ត​កម្រិត​ខ្ពស់​បំផុត តាម​រយៈ​ដំណើរការ​ទូទាត់​យ៉ាង​សាមញ្ញ និង​មាន​សុវត្ថិភាព។
 
ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei។
 
ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជកម្ម អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។
 
គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៨,១៦​ពាន់​លាន​ដុល្លារ​អាម៉េរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥,៩០​ពាន់​លាន​ដុល្លារ​អាម៉េរិក ជា​មួយ​នឹង​អតិថិជន​ជាង ៣,៤៤​លាន​នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 ACLEDA
© រក្សាសិទ្ធិដោយ thmeythmey.com