កីឡាជាតិ
ជាតិ
កីឡាករ និងមន្ត្រីជម្រើសជាតិ៥រូប ឆ្លងកូវីដ-១៩ នៅឥណ្ឌា នៃការប្រកួតជម្រុះ AFC Asian Cup
15, Jun 2022 , 2:03 pm        
រូបភាព
មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប និងកីឡាករ១រូប បានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា នាអំឡុងពេលបំពេញភារកិច្ច ប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ២០២៣។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។


 
កីឡាករ ឆ្លងកូវីដ-១៩ នោះ គឺអ្នកចាំទីជម្រើសជាតិ ហ៊ុល គីមហុយ ខណៈមន្ត្រីជម្រើសជាតិ មិនត្រូវបានបញ្ជាក់ឡើយ។ បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពួកគេទាំងនេះ នឹងបន្តស្នាក់នៅ និងព្យាបាលនៅប្រទេសឥណ្ឌា រហូតជាសះស្បើយ។
 
«ជូនពរដល់មន្ត្រី និងកីឡាករឆាប់ជាសះស្បើយ ហើយត្រលប់មកមាតុភូមិកម្ពុជាយើងវិញឆាប់ៗ»។ នេះបើតាមសាររបស់សហព័ន្ធ។
 
ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ពីវគ្គជម្រុះពានរង្វាន់ AFC Asian Cup ២០២៣ ក្រោយប្រកួតចាញ់ ហុងកុង និងឥណ្ឌា ខណៈបានត្រឹមស្មើជាមួយ អាហ្វហ្គានីស្ថាន ២-២ កាលពីថ្ងៃទី១៤ មិថុនា។
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com