កីឡាអន្តរជាតិ
អន្តរជាតិ
Kessie បង្ហើបថា ​Ibrahimovich ផ្តល់ដំបូន្មានល្អដល់គេមុនពេលផ្ទេរមក ​Barca
07, Jul 2022 , 11:29 am        
រូបភាព
ខ្សែបម្រើ ​Franck Kessie ថ្ងៃទី៦ ខែកក្កដា បាននិយយថា Zlatan Ibrahimovic ដែលជាអតីតមិត្តរួមក្រុមនៅ AC Milan បានផ្តល់ដំបូន្មានល្អដល់រូបគេ មុនពេលផ្ទេរមកកាន់យក្សអេស្ប៉ាញ Barcelona។

 
កីឡាករសញ្ជាតិកូតឌីវ័រ ផ្ទេរមកកាន់ក្លិបយក្សរបស់លីគកំពូល La Liga ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពីក្រុមម្ចាស់ជើងឯក Serie A រដូវកាល ២០២១-២២ ។ ក្រោយពេលផ្ទេរមកដល់ Barca ខ្សែបម្រើ Kessie បាននិយាយថាវីរបុរសក្រុម AC Milan ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានផ្តល់ដំបូន្មាន ក៏ដូចជាយោបល់ល្អៗដល់រូបគេមុនពេលសម្រេចផ្លាស់មកកាន់ក្លិប Barca។
 
«គាត់បានប្រាប់ខ្ញុំថាវាគឺជាទីកន្លែងដល់ល្អ ហើយគាត់ក៏ប្រាប់ខ្ញុំឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់និងខំប្រឹងធ្វើការងារជាមួយ Barca។»។ ​Kessie និយាយប្រាប់គេហទំព័រក្លិបបែបនេះ។
 
តាមពិតទៅ Barca មានគម្រោងរៀបចំកម្មវិធីស្វាគមន៍កីឡាករ Franck Kessie និងការមកដល់ Andreas Christensen ទាំងពីរនាក់តែម្តង។ ប៉ុន្តែទោះជាបែបនេះក្តីប្រធានក្លិបលោក Joan Laporta បានចេញមុខអះអាងម្តងទៀតថាក្លិបមិនអាចចុះឈ្មោះកីឡាករទាំងពីរនាក់ក្នុងពេលតែមួយបានឡើយ។
 
ក្លិបស្ថិតនៅតំបន់ Catalonia មួយនេះក៏កំពុងស្ថិតនៅក្នុងបញ្ហាហិរញ្ញវត្ថុនៅឡើយ ហើយក្លិប Barca ក៏កំពុងតែបន្តដោះស្រាយលើបញ្ហាប្រាក់ឈ្នួលកីឡាករ ដោយបន្តការកាត់ប្រាក់ឈ្នួលកីឡាករ ដើម្បីអាចសម្របសម្រួលនាំយកកីឡាករថ្មីមកបាន៕
 
 

Tag:
 Zlatan Ibrahimovic
  Franck Kessie
© រក្សាសិទ្ធិដោយ thmeythmey.com