កីឡាអន្តរជាតិ
អន្តរជាតិ
Laporta ៖ De Jong ជាកីឡាករ Barca បើយើងមិនមានតម្រូវការ យើងនឹងមិនលក់គេឡើយ
07, Jul 2022 , 7:29 pm        
រូបភាព
លោក Joan Laporta ថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ពីជំហរបស់ Barcelona ថាក្លិបគ្មានបំណងលក់កីឡាករខ្សែបម្រើសញ្ជាតិហូឡង់ Frankie De Jong ទៅឱ្យ Manchester United ឡើយ។ ប៉ុន្តែLaporta អះអាងថាបើក្លិបនៅតែជួបបញ្ហាហិរញ្ញវត្ថុ ជម្រើសលក់រូបគេអាចកើតឡើង។


Frankie De Jongបានផ្ទេរមកកាន់ Barca ក្នុងឆ្នាំ ២០១៩ និងក្លាយជាកីឡាករម្នាក់ដ៏សំខាន់របស់ក្លិបអ្នកមានបុណ្យ។ ក្រោយពេលផ្លាស់មកកាន់ការងារជាអ្នកដឹកនាំនៅ Manchester United លោក Erik Ten Hag បានដាក់គោលដៅលើ De Jong ជាកីឡាករដែលត្រូវនាំមកដំបូងគេសម្រាប់ទីផ្សារដោះដូរ។
 
សែបម្រើបានបញ្ជាក់ពីជំហខ្លួនថាក្លិបអ្នកមានបុណ្យជាក្លិបក្នុងក្តីស្រម៉ៃ ហើយសម្រេចចិត្តបន្តស្នាក់នៅជាមួយក្លិបកាលពីមីនាកន្លងទៅ។ យ៉ាងណាមិញ តម្រូវការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាកររបស់ Barca ដើម្បីឱ្យក្លិបអាចនាំចូលកីឡាករថ្មីចូលនៅតែជារឿងចំបង ហើយក្លិបអាចលក់ De Jong បើសិនគ្មានជម្រើស។
 
កាលពីសប្តាហ៍មុន ប្រធានក្លិប Barca ក៏បាននិយាយថា លោកនឹងធ្វើគ្រប់យ៉ាងនៃឥទ្ធិពលរបស់លោកក្នុងការរក្សាខ្សែបម្រើ De Jong ហើយស្នើឱ្យកីឡាកររូបនេះកាត់ប្រាក់ឈ្នួលដើម្បីបន្តស្នាក់នៅទឹកដី Camp Nou បន្ត។
 
«គេគឺជាកីឡាករ Barca ប្រសិនបើយើងមិនមានតម្រូវការអ្វីមួយ នោះយើងនឹងមិនលក់រូបគេឡើយ យើងមិនចង់លក់រូបគេឡើយ។ យើងដឹងច្បាស់ថាគេទទួលបានសំណើរពីក្លិបផ្សេងពេលនេះ ប៉ុន្តែបច្ចុប្បន្នយើងមិនលក់កីឡាកររូបនេះឡើយ។»។ លោក Laporta បង្ហើបបែបនេះអំឡុងពេលចុះកិច្ចសន្យាជាមួយ Franck Kessie នៅថ្ងៃទី៦ ខែកក្កដា។
 
កាលពីខែសីហា ឆ្នាំ២០២១ លោក Laporta ធ្លាប់បានប្រកាសថា Barca បានជំពាក់បំណុលដល់ទៅជាង ១,៣៥​ពាន់លានអឺរ៉ូ (១,៤២ពាន់លានដុល្លារ) ក្នុងនោះជាង ៧០៧លានដុល្លារជំពាក់ធនាគារ។

ក្នុងឆ្នាំ ២០២២ Barca កំពុងតែស្វែងរកដំណោះស្រាយលើបញ្ហាហិរញ្ញវត្ថុនេះ ដោយក្នុងពេលថ្មីៗនេះ Barca បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនម្ចាស់ឧបត្ថម្ភថ្មី ​Spotify ហើយក៏ក្លិបបានលក់សិទ្ធិទូរទស្សន៍ La Liga TV ប្រមាណ ១០ភាគរយទៅឱ្យក្រុមហ៊ុនវិនិយោគអាម៉េរិក៕
 

Tag:
 Joan Laporta
  Barcelona
  Frankie De Jong
© រក្សាសិទ្ធិដោយ thmeythmey.com