ជាតិ
ក្រសួងប្រកាសឲ្យនិយោជក បង់វិភាគទានប្រាក់សោធន ចាប់ពីទី១តុលា
10, Jul 2022 , 11:29 am        
រូបភាព
រូបពី ប.ស.ស
រូបពី ប.ស.ស
ភ្នំពេញ៖ ក្រសួងការងារ ប្រការឲ្យវិស័យឯកជនបង់វិភាគទានប្រាក់សោធនដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១តុលា។ ការសម្រេចអនុវត្តឲ្យបង់វិភាគទាននេះ ធ្វើឡើងក្រោយ ប្រកាសឲ្យបុគ្គលិក ក្នុងវិស័យឯកជន និងតាមគ្រឹះស្ថានទាំងអស់អាចទទួលបានប្រាក់ចូលនិវត្តន៍។

 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពី កាលបរិច្ឆេទនៃការចាប់ផ្ដើមបង់វិភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត។ ការបង់វិភាគទាន ដោយកាតព្វកិច្ច និងស្ម័គ្រចិត្ត នៃប្រាក់សោធននេះ នឹងអនុវត្តនៅថ្ងៃទី១តុលា ឆ្នាំ២០២២តទៅ។ 
 
ជុំវិញការបង់វិភាគទាននេះ លោក ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារបានប្រាប់សារព័ត៌មានថ្មីៗ ការបង់វិភាគទាននៃប្រាក់សោធននេះ ត្រូវបង់៤ភាគរយនៃចំនួនប្រាក់ខែ តាមបុគ្គលិកនីមួយៗ។ លោកពន្យល់ថា៖ «៤ភាគរយដែលត្រូវបង់ គឺនិយោគជកជាអ្នកមានតាព្វកិច្ចរៀបចំបង់ ដោយ២ភាគរយនិយោជកចេញ ហើយ២ភាគរយទៀតកាត់ចេញពីប្រាក់ខែនៃបុគ្គលិក។ ប្រាក់នេះ គឺត្រូវបង់ទៅខាង បេឡាជាតិសន្តិសុខសង្គ (ប.ស.ស)»។ 
 
ជាមួយគ្នាដែរ លោក សោភ័ណ បានឲ្យដឹងថា បុគ្គលិកក្នុងវិស័ឯកជនដែលស្ថិតច្បាប់ការងារទាំងអស់ អាចទទួលបានប្រាក់សោធននៅអាយុ៦០ឆ្នាំ។ ប៉ុន្តែ បើបុគ្គលិកណាមានប្រធានសក្តិដូចជាគ្រោះថ្នាក់ចរាចរណ៍ពុំបានបំពេញការងារបន្តទៀតបាន អាចស្នើសុំចូលនិវត្តន៍នេះបាន៕ 
 
 

Tag:
 ប្រាក់សោធន
© រក្សាសិទ្ធិដោយ thmeythmey.com