កីឡាជាតិ
ជាតិ
កីឡាករ-កីឡាការិនីកម្ពុជា ១៦១នាក់ នឹងចេញទៅហ្វឹកហាត់នៅចិន
10, Jul 2022 , 7:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ប្រភព៖សហព័ន្ធកីឡាគុនខ្មែរ)
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ប្រភព៖សហព័ន្ធកីឡាគុនខ្មែរ)
ដោយ៖ ហៀក ឆក

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (CAMSOC ) និងអគ្គនាយកដ្ឋានកីឡាកម្ពុជា នឹងបញ្ជូនកីឡាករ និងកីឡាការិនី ចំនួន១៦១នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសចិន ។


 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បាននិយាយថា គិតមកទល់ពេលនេះ ពុំមានអ្វីជាឧបសគ្គរាំងស្ទះដល់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នោះទេ។
 
CAMSOC នឹងរៀបចំកិច្ចប្រជុំកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើដំណើរការរៀបចំស៊ីហ្គេមលើកទី៣២។ វាជាកិច្ចប្រជុំសម្រេចលើកចុងក្រោយ លើការសម្រេចនានា។
 
ក្រោយកិច្ចប្រជុំនេះហើយ កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី ១៦១នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែង។ លោកវ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖«ខាងចិន អត់ទាន់ប្រាប់ពេលចេញដំណើរទេ គ្រាន់តែត្រៀម យើងត្រៀមហើយអស់ហើយ»។ 
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (ស៊ីហ្គេមលើកទី៣២) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕

Tag:
 ស៊ីហ្គេម
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com