កីឡាជាតិ
ជាតិ
អន្តរជាតិ
AFF U-19៖ ឡាវ ទទួលបានប្រាក់ជាង ២មុឺនដុល្លារ ក្រោយឈ្នះ៤ប្រកួតជាប់គ្នា
12, Jul 2022 , 12:29 pm        
រូបភាព
យុវនជនអាយុក្រោម ១៩ឆ្នាំឡាវ អបអរក្រោយឈ្នះ ម៉ាឡេស៊ី ១-០ ក្នុងវគ្គជម្រុះពូល B(ប្រភពសហព័ន្ធកីឡាបាល់ទាត់ឡាវ)
យុវនជនអាយុក្រោម ១៩ឆ្នាំឡាវ អបអរក្រោយឈ្នះ ម៉ាឡេស៊ី ១-០ ក្នុងវគ្គជម្រុះពូល B(ប្រភពសហព័ន្ធកីឡាបាល់ទាត់ឡាវ)
ដោយ៖ហៀក ឆក

សហព័ន្ធកីឡាបាល់ទាត់ឡាវ សម្រេចឧបត្ថមថវិកាចំនួន ៤០០,០០០,០០០ គីប (ជាង២,៦ម៉ឺនដុល្លារ) ដល់ក្រុមបាល់ទាត់យុវជនឡាវអាយុក្រោម ១៩ឆ្នាំ ដែលទទួលបានជោគជ័យក្នុងការប្រកួតវគ្គជម្រុះពូលB ដោយ ៤ប្រកួតមិនដែលចាញ់សោះ។


ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំឡាវ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ និងសហព័ន្ធរបស់ខ្លួន សម្រាប់ទម្រង់លេងរបស់ពួកគេ នាព្រឹត្តិការណ៍ AFF U-19 Championship ។ ៤ប្រកួតកន្លងមក ឡាវពុំស្គាល់ពាក្យចាញ់ឡើយ ក្រោយឈ្នះទីម័រខាងកើត ២-០ ,ឈ្នះកម្ពុជា ២-១ ឈ្នះ សិង្ហបុរី ៣-១ និងយកឈ្នះ ក្រុមម៉ាឡេស៊ី ១-០ នាជំនួបវគ្គជម្រុះបញ្ចប់ក្នុងពូលB ដោយខ្សែប្រយុទ្ធ Phouttavong  Sangvilay ជាអ្នករ៉ាប់រងទាត់បាល់ពិន័យ ១១ម៉ែត្រ។ 
 
ក្រោយទទួលបានលទ្ធផលល្អទាំង ៤ប្រកួតនេះ សហព័ន្ធកីឡាបាល់ទាត់ឡាវ ផ្តល់ប្រាក់ឧបត្ថមជូនក្រុមបាល់ទាត់ចំនួន៤០០,០០០,០០០ គីប សម្រាប់ក្រុមបាល់ទាត់ទាំងនោះ។
 
គួរបញ្ជាក់ផងដែរថា ឡាវត្រូវប្រកួតជាមួយថៃ នៅថ្ងៃទី១៣ ខែកក្កដា ម៉ោង ៨:០០ នាទីល្ងាចនាកីឡដ្ឋាន Patriot Candrabhaga ក្រុងបេកាស៊ី ប្រទេសឥណ្ឌូណេស៊ី នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U-19 Championship៕
 
 

Tag:
 បាល់ទាត់
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com