កីឡាជាតិ
ជាតិ
ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ដាក់ពាក្យបណ្តឹងទៅ AFF
12, Jul 2022 , 3:28 pm        
រូបភាព
លោក Mochamad Iriawan ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំតវ៉ាការប្រកួតរវាង ក្រុមវៀតណាម និងថៃ(ប្រភព Mochamad Iriawan )
លោក Mochamad Iriawan ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំតវ៉ាការប្រកួតរវាង ក្រុមវៀតណាម និងថៃ(ប្រភព Mochamad Iriawan )
ដោយ៖ហៀក ឆក

លោក Mochamad Iriawan ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃទី១១ កក្កដាថា លោកសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) លើបញ្ហាប្រកួតរវាងក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំវៀតណាម និងថៃ ។


បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំវៀតណាម និងថៃ ដែលមើលទៅហាក់មិនសមប្រកបនោះ លោក Mochamad Iriawan ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី សម្រេចបើកកិច្ចប្រជុំនិយាយអំពីលទ្ធផលរបស់ក្រុមទាំងពីរ ដើម្បីធ្វើលិខិតតវ៉ាទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន(AFF)។
 
យោងតាមសំណេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ លោកសរសេររៀបរាប់ថា លោក និង សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (Persatuan Sepakbola Seluruh Indonesiaឬ Football of Association Of Indonesia) នឹងដាក់ពាក្យបណ្តឹងទៅកាន់ AFF ដើម្បីតវ៉ាអំពីលទ្ធផលនៃការប្រកួត កាលពីថ្ងៃទី១០ ខែកក្កដា ដែល AFF គួរពិនិត្យមើលឡើងវិញ។
 
« PSSI និងខ្ញុំបានយល់ព្រមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានផ្ញើលិខិតតវ៉ាទៅកាន់ AFF ទាក់ទងនឹងការប្រកួតកាលពីយប់មិញ។ ប្រសិនបើមានតែ AFF អាចមើលត្រឡប់មកវិញនូវអ្វីដែលបានក្លាយជាកង្វល់របស់យើង»។ នេះបើតាមការបង្ហោះសាររបស់លោក Mochamad Iriawan។
 
គួររឭកផងដែរថា ការប្រកួតវាងក្រុមយុវជនអាយុក្រោម ១៩ឆ្នាំវៀតណាម និងថៃ បានបញ្ចប់ក្នុងលទ្ធផល ១-១ វគ្គបញ្ចប់ជម្រុះពូល A កាលពីថ្ងៃទី១០ ខែកក្កដា នាកីឡដ្ឋាន Madya Stadium ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
 
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com