កីឡាជាតិ
ជាតិ
ប្រាក់លើកទឹកចិត្តក្រុមជម្រើសជាតិឡាវអាយុក្រោម១៩ឆ្នាំ កើនឡើងជាង៤ម៉ឺនដុល្លារ
14, Jul 2022 , 6:59 pm        
រូបភាព
លោក Khamphai Prasert អ្នកដឹកនាំក្រុមជម្រើសជាតិឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ
លោក Khamphai Prasert អ្នកដឹកនាំក្រុមជម្រើសជាតិឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ
គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ទឹកប្រាក់លើកទឹកចិត្តជម្រើសជាតិឡាវ កើនដល់ ៧០០០០០០០០គីប (៤,៦ ម៉ឺនដុល្លារ)។ ការផ្ដល់ប្រាក់លើកទឹកចិត្តជាបន្តបន្ទាប់នេះ កើនឡើងក្រោយជម្រើសជាតិនេះ បានយកឈ្នះ ជម្រើសជាតិថៃ ក្នុងលទ្ធផល ២-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួត AFF U-19 Championship នៅកីឡដ្ឋាន Patriot ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៣ ខែកក្កដា។

 
យោងតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ លោក Khamphai Prasert អ្នកដឹកនាំក្រុមជម្រើសជាតិ បានផ្ដល់ថវិការបន្ថែមចំនួន ៥០០០០០០០គីប ខណៈ លោក Pasadxay Philapandesh អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ឡាវ បានផ្ដល់ថវិការ ១០០លានគីប ដើម្បីជាការលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករទាំងអស់។ 
 
សហព័ន្ធបាល់ទាត់ឡាវ បានផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករ ចំនួន១០០លានគីប និង ទឹកប្រាក់ ៣០០លានគីបសម្រាប់ការឈ្នះ៤ប្រកួតជាប់គ្នា ក្នុងពូលB កន្លងមក។ សហព័ន្ធបានបន្ថែម ១៥០លានគីបទៀតដល់កីឡាករ សម្រាប់ការឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
សរុបទឹកប្រាក់ទាំងអស់ ជម្រើសជាតិឡាវអាយុក្រោយ១៩ឆ្នាំ ទទួលបាន ៧០០០០០០០០គីប ស្មើ៤៦,៣៩៧ ដុល្លា។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង ឡាវ និងម៉ាឡេស៊ី នឹងធ្វើទៅនៅថ្ងៃទី១៥ ខែកក្កដា នៅកីឡដ្ឋាន Patriot។
 
គួរបញ្ចាក់ថា ម៉ាឡេស៊ី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយពីយកឈ្នះ វៀតណាម លទ្ធផល ៣-០ នៅកីឡដ្ឋាន Patriot មុនការ ឡាវយកឈ្នះ លើជម្រើសជាតិថៃ នៅក្នុងកីឡដ្ឋានដូចគ្នានេះ នៅថ្ងៃទី១៣ ខែកក្កដា។ ប្រសិន ឡាវ គ្រងជើងឯកនេះ គឺជាការសាងប្រវត្តិសាស្ដ្រថ្មីមួយសម្រាប់ជម្រើសជាតិឡាវ បន្ទាប់ពីបង្ហាញខ្លួនអស់១២ លើក៕
 

លោក Pasadxay Philapandesh អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ

 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com