ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចម៉ែ និងព្រះមហាក្សត្រ ព្រះរាជទានប្រាក់ជាង១លានដុល្លារ សម្រាប់ដោះស្រាយមីននៅកម្ពុជា
25, Jul 2022 , 11:06 am        
រូបភាព
រូបពីហ្វេសប៊ុក Royal Du Cambodge
រូបពីហ្វេសប៊ុក Royal Du Cambodge
ភ្នំពេញ៖ សម្ដេចព្រះវររាជមាតា ព្រះនរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានទឹកប្រាក់ ១លានដុល្លារ ដល់គម្រោងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន នៅកម្ពុជា។


 
សារលិខិតសម្ដេច ម៉ែ ចុះថ្ងៃទី២៣ កក្កដា ដូច្នេះថា៖«ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន១លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
 
ដោយឡែក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក៏បានប្រោសប្រទានព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារ សម្រាប់គម្រោងរដ្ឋាភិបាល ដោះស្រាយបញ្ហាមីនដែរ។
 
ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានបង្កើតមូលនិធិសម្រាប់ដោះស្រាយមីន ឱ្យអស់នៅទូទាំងប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៥ តាមផែនការណ៍កំណត់។ បើតាមសម្ដេច ហ៊ុន សែន មូលនិធិនេះ ក៏ជាផ្នែកមួយ កាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។ 
 
ការបង្កើតមូលនិធីធ្វើឡើង ក្រោយសម្តេចទទួលបានរបាយការណ៍ពីស្ថានភាពគ្រាប់មីន បង្កការគំរាមកំហែង ដល់ប្រជាពលរដ្ឋ ក្នុងពិធីលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២៕
 

Tag:
 មីន
  គ្រាប់មិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com