កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa បែកធ្លាយបញ្ជី​ពិន័យ​កីឡាករ៖ ភ្លេចទិញនំខេកឱ្យមិត្តរួមក្រុមថ្ងៃខួប ពិន័យម្នាក់៦០ដុល្លារ
29, Jul 2022 , 9:29 am        
រូបភាព
បញ្ជីផាកពិន័យដ៏​ព្រៃផ្សៃរបស់ Aston Villa សម្រាប់រដូវកាល ២០២២-២៣ ត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Steven Gerrard តារាងបញ្ជីពិន័យកីឡាករមានចំនួន១៨ករណីឯណោះ ដែលរួមមានទាំងការពិន័យចំពោះការភ្លេចនំខួបកំណើត និងភ្លេចពាក់ស្បែកជើងផ្ទាត់ចូលងូតទឹកជាដើម។


ការផាកពិន័យក្នុងបាល់ទាត់អាជីពបានកើតឡើងយូមកហើយ មិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែ បញ្ជីផាកពិន័យកីឡាកររបស់ក្រុម Aston Villa ដែលបានបែកធ្លាយលើអ៊ីនធឺណិត ពិតជាធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ភ្ញាក់ផ្អើល។
 
តើអ្នកចាត់ការទូទៅ Aston Villa​ លោក Steven Gerrard ពិតជាឃោឃៅមែនឬទេ? នៅក្នុងក្រដាសមួយសន្លឹកដែលកាសែត The Sun ចុះផ្សាយ បានបង្ហាញលក្ខខណ្ឌផាកពិន័យជាប្រាក់ចំនួន១៨ករណី ដែលមានតម្លៃចាប់ពី ៦០ដុល្លារ ដល់១២០០ដុល្លារ។
  


ទៅចូលរួមប្រជុំដំណើរកម្សាន្តជាក្រុម និងជូបគ្រូបង្វឹកយឺត នៅថ្ងៃប្រកួតជាតម្លៃផាកពិន័យថ្លៃជាងគេ ក្នុងចំណោម១៨ករណី ក្នុងចំនួនទឹកប្រាក់១២០០ដុល្លារ ខណៈសមាជិកក្រុមភ្លេចទិញនំខេកចំថ្ងៃខួបកំណើតរបស់សមាជិកណាម្នាក់ និងត្រូវផាកម្នាក់៦០ដុល្លារដែលជាតម្លៃពិន័យទាបជាងគេ ស្មើនឹងការភ្លេចខោរឹបជើងវែងដែរ។
 
ទៅហ្វឹកហាត់យឺតពេល ភ្លេចពាក់ប្រព័ន្ធ GPS ពេលហ្វឹកហាត់ ក៏ដូចជាភ្លេចយកអាវហ្វឹកហាត់ចេញពីទីលាន សុទ្ធតែស្ថិតក្នុងបញ្ជីពិន័យរបស់ Aston Villa។ សូម្បីកីឡាករភ្លេចពាក់ស្បែកជើងផ្ទាត់ចូលងូតទឹកក៏ត្រូវផាក១២០ដុល្លារផងដែរ ។នេះជាលក្ខខណផាកពិន័យដ៏តឹងរឹងមែនទែន៕
 

Tag:
 Aston Villa
© រក្សាសិទ្ធិដោយ thmeythmey.com