អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហ្គ្រេប (“Grab”) ដាក់​ដំណើរ​ការ​សេវាដឹកជញ្ជូនអាហារ GrabFood ជា​ផ្លូវការ​​នៅ​រាជធានីភ្នំពេញ
31, Jul 2022 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​បើក​សម្ពោធសេវា GrabFood បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅ​សណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ​ ភូគីត្រា។​  Grab ក៏បាន​បង្ហាញមុខ​​ទូត​សុឆន្ទៈ ​របស់GrabFood ​ផងដែរ នោះ​គឺ​កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែល​ជា​សិល្បករល្បី និង​មានប្រជាប្រិយភាព​ខ្ពស់មាន​អ្នក​តាម​ដាន​ (following) ជាង​មួយ​លាន​នាក់​នៅ​លើ​បណ្តាញទំនាក់ទំនង​សង្គម​ផ្សេងៗ។
Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូន​អនឡាញ​តាម​​​ទូរស័ព្ទ ​ឈាន​មុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ​ប្រកាស​ដាក់​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូនអាហារ GrabFood ​នៅ​ទីក្រុង​ភ្នំពេញក្រោយ​ពី​ទទួល​បានជោគ​ជ័យ​ក្នុងការ​ដាក់​ដំណើរ​ការ ​សាកល្បង​​រយៈ​ពេល ៤​ខែក្នុង​រាជធានី​មួយ​នេះ​​រួចមក។ GrabFood គឺជា​សេវា​ដឹក​ជញ្ជូន​អាហារ ឈាន​មុខ​គេ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល​ត​ភ្ជាប់​អ្នកប្រើប្រាស់​ទៅកាន់​ហាងអាហារ និងភេសជ្ជៈ​ជាច្រើន​ប្រភេទ ដែល​ដឹកជញ្ជូន​ទៅតាម​ការ​បញ្ជាទិញរបស់អ្នកប្រើប្រាស់។ 
 
​សេវាដឹក​ជញ្ជូនអាហារ GrabFood មាន​នៅក្នុង​កម្មវិធីGrab ផ្ទាល់ ​​ដោយ​ផ្តល់​ជូន​អ្នកប្រើប្រាស់ ​នូវ​ភាព​ងាយ​ស្រួល​តាម​រយៈការដាក់បញ្ចូលគ្នា ដែលអាចប្រើសេវាប្រចាំថ្ងៃជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធីGrab តែមួយ​ ចាប់​ផ្តើមពី​ថ្ងៃនេះទៅ អ្នកប្រើប្រាស់​កម្មវិធី Grab អាច​បញ្ជាទិញអាហារ​តាម​សេវា​ដឹកជញ្ជូនអាហារ GrabFood ពីហាងល្បីៗ​ទាំង​ក្នុង​ស្រុក និងអន្តរជាតិចំនួន​ ៤០០​ហាង ហើយនៅថ្ងៃខាងមុខ នឹងដាក់បញ្ចូលហាង​បន្ថែមទៀត។
 
លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មាន​ប្រសាសន៍​​​​ថា៖ «យើង​មើល​ឃើញ​​លទ្ធផល​​គួរ​ឱ្យ​​ពេញ​​​ចិត្ត​​​ពី​ដំណើរការ​សាក​ល្បង​​​របស់​​យើង។ ចំណុច​​នេះ​បានផ្តល់​ឱ្យយើង​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​បើក​ដំណើរការ GrabFood ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​យើង​នឹង​ខិតខំប្រឹង​ប្រែង​ថែមទៀត​​ក្នុង ការ​ពង្រីក​សេវាកម្ម​នេះ ដើម្បី​ឱ្យអ្នកប្រើប្រាស់​​​កាន់តែច្រើន​អាច​រីករាយ​ជា​មួយសេវា​ GrabFood»។
 
កញ្ញា សុភ័ក្រ កុសុមៈ បានថ្លែងថា៖ «ខ្ញុំពិត​ជា​រំភើបណាស់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ ស្និទ្ធ​ជា​មួយ Grab ក្នុង​ការ​ដាក់​​ដំណើរការ​នូវសេវា​ដឹក​ជញ្ជូន​អាហារ​ GrabFood។ Grab ទទួល​បានជោគ​ជ័យខ្លាំង​ក្នុង​វិស័យកក់សេវាធ្វើដំណើរ​​នៅ​​កម្ពុជា ដូច្នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា GrabFood ក៏​នឹង​​បង្កើត​ឱ្យ​មាន​លទ្ធផលដ៏ធំមួយ​ និង​ទទួលបានជោគ​ជ័យ​​​​​​ដូច​គ្នា​ផងដែរ»។
 
GrabFood កំពុង​បម្រើ​សេវាកម្មជូនអ្នកប្រើប្រាស់​នៅ​​​​តំបន់​កណ្តាល​​​រាជធានី​ភ្នំពេញ ព្រម​ទាំង​​នៅ​ខណ្ឌ​ច្បារអំពៅ និង​សែនសុខ។ សេវា​នេះ​នឹង​ត្រូវ​ដាក់​ដំណើរការ​​នៅ​ទូ ទាំង​រាជធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំនេះ។
 
ដើម្បី​អបអរ​សាទរ​ការ​បើកដំណើរការសេវាកម្មថ្មី​នេះ អតិថិជន​អាច​ទទួលបានការ​ បញ្ចុះតម្លៃ​​រហូត​​ដល់​ ៥០​% នៅពេលដែល​អតិថិជនបញ្ជា​ទិញអាហារ​ពី GrabFood និងបង់​​តម្លៃ​ដឹក ​ជញ្ជូន​ថេរ​​​​ត្រឹមតែ ១០០​រៀលប៉ុណ្ណោះ ដោយ​មិន​គិត​ពី​ចម្ងាយ​ដឹក​រវាង​​​ភោជនីយដ្ឋាន ហាងកាហ្វេ និង​ទីតាំង​របស់​អ្នកប្រើប្រាស់នោះទេ។
 
លោក Corentin Rouxel ថ្លែង​​​​ថា៖ « យើងពិតជាសប្បាយចិត្តណាស់ដែលការដាក់ដំណើរការ GrabFood បានផ្ដល់ជូនបន្ថែមនូវអត្ថប្រយោជន៍ដល់ដៃគូដឹកជញ្ជូនរបស់យើងផងដែរ។ កំឡុងពេលដំណើរការបើកសាកល្បងនេះ ដៃគូដឹកជញ្ជូនរបស់យើងជាច្រើន អាចបង្កើនចំណូលប្រចាំសប្តាហ៍របស់ពួកគេទ្វេដង»។
 
លោក Corentin Rouxel បាន​បន្ថែមទៀត​​ថា៖ «លើសពីនេះទៀត សេវាកម្មGrabFood ក៏ផ្តល់នូវឱកាសលក់តាមអនឡាញបន្ថែម សម្រាប់ហាងលក់អាហារខ្មែរក្នុងស្រុក។ យើងរីករាយក្នុងការ​ជម្រាបជូនលោកអ្នក​ថា ក្នុងអំឡុងពេលសាកល្បង​សេវា​ដឹក​ជញ្ជូន​អាហារនេះ ​​ម្ហូបអាហារ​ខ្មែរ​បាន​ជាប់​ចំណាត់​ថ្នាក់ និងមានការ​ពេញ​និយមជាងគេ បន្ទាប់​មកប្រភេទ​​អាហារទាន់​ចិត្ត (fast food) និងកាហ្វេ។ នេះ​បង្ហាញថា យើង​ពិត​ជា​ក្រុមហ៊ុន​ដែល​រួមចំណែកជួយ​ប្រទេស​កម្ពុជា និងផ្តល់​ជូន​អាហារ​រសជាតិ​​​​បែបខ្មែរពិតៗ»។
 
សេវា​កម្ម GrabFood ថ្មី​នេះ មាននៅលើកម្មវិធី Grab ដែលមានក្នុង​ទូរស័ព្ទរបស់​លោកអ្នក​ស្រាប់ ឬ លោកអ្នក​អាចដោនឡូដពី http://grb.to/GrabApp នៅលើ Google Play ​និង App Store។
 
សម្រាប់​ព័ត៌មាន​បន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហ​ទំព័រ  www.grab.com/kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/GrabKH​ ៕
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com